CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួន មន្រ្តីធនាគារ ពីររូប ពាក់ព័ន្ធទៅនឹងការបន្លំ ដកប្រាក់ពីគណនី ធនាគារជនរងគ្រោះ MH370

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសម៉ាឡេស៊ី បានចាប់ខ្លួនមន្ត្រី ធនាគារម្នាក់ រួមទាំងស្វាមីរបស់នាង ដែលមាន ជាប់ពាក់ព័ន្ធនឹង ការបន្លំដកប្រាក់ពី​  គណនី​  ធនាគារ របស់ជនរងគ្រោះបួននាក់ ដែលបានបាត់ខ្លួន​ជា​មួយ​នឹងយន្តហោះ MH370  ក្នុងទឹកប្រាក់ចំនួន ៣ ម៉ឺន  ដុល្លារអាម៉េរិក ដែលស្មើនឹង ៣៧.៣០០ដុល្លារ សិង្ហបុរី ។ នេះបើយោងតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ។

គូស្វាមីភរិយាទាំងពីរនាក់   ត្រូវបានចាប់ខ្លួនមកសួរចម្លើយ  កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ដោយជាប់ សង្ស័យថា  បានដកប្រាក់    ពីគណនីធនាគា របស់ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីពីរនាក់ និងចិន ពីរ នាក់ ។ នេះបើយោងតាម ការលើកឡើងរបស់មេបញ្ជាការប៉ូលីស។ប្រភពដដែលបានឲ្យដឹងថា ប៉ូលីស ក៏កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ជាជនជាតិ  ប៉ាគីស្ថាន ដែលត្រូវ បានគេជឿជាក់ថាបាន ទទួលផលចំណេញពីការដកប្រាក់នេះផងដែរ ហើយជនសង្ស័យរូបនេះទទួលបានប្រាក់ នេះ តាមរយៈ ការ បញ្ចូល ទៅក្នុងគណនីធនាគារ     របស់ខ្លួន។ ប៉ូលីសជឿជាក់ថា បុរសរូបនោះមិនទាន់គេចខ្លួននៅ ឡើយ ដើម្បីឲ្យទទួលព័ត៌មានកាន់តែច្បាស់ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត៕

- អាន ៖ គណនីធនាគារ ជនរងគ្រោះ លើយន្តហោះ MH370 មានការប្រើប្រាស់ ទាំងមិនដឹង​ម្ចាស់នៅ​ទីណា

- អាន ៖  ប្រអប់ខ្មៅ របស់យន្តហោះ MH370 មានចំនួន ២ និងមានអាយុកាលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ !

- អាន ៖  សារចុងក្រោយ រំជួលចិត្ត ពីយន្តហោះ ម៉ាឡេស៊ី ៖ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើយន្តហោះ ម៉ាឡេស៊ី ៣៧០”

- អាន ៖  ក្រុមហ៊ុន ឯកជន ៖ យន្តហោះ MH-370 ពិតជាធ្លាក់នៅឈូងសមុទ្រ Bengal (មានវីដេអូ)

ប្រភព ៖ ដើមអម្ពិល និង channelnewsasia


Tags: Int news World news Breking news Unt news MH17 MH370 Malaysia