GSM Arena ទើបតែធ្វើការបង្ហោះនូវឃ្លីបវីដេអូមួយ ដែលត្រូវបានកំនត់ថាជា គំរូស្មាតហ្វូនស៊េរី
ខ្ពស់ដែល Samsung ជិតធ្វើការបង្ហាញខ្លួននៅថ្ងៃទី 14 ខែមីនា ខាងមុខនេះ។ ស្មាតហ្វូនមានការ
រចនាម៉ូដស្រដៀងទៅនឹង model GT-i9502 របស់ប្រព័ន្ធទូរស័ព្ទ China Unicom ដែលបានលេច
ចេញរូបភាព កាលពីដើមសប្តាហ៍នេះ។
តាមរយះឃ្លីបវីដេអូនេះ យើងឃើញថា Galaxy S IV មានការរចនាម៉ូដដូចម៉ូដែលមុនៗដូចជា S III
និង Note ដែរ។ សំបកផ្នែកខាងក្រោយ ធ្វើអំពីជ័រ មិនមែនធ្វើពីអាលុយមីញ៉ូមដូចព័ត៌មានចចាមអា-
រាមដែលបានលេចលឺពីពេលមុននោះទេ។ ក្នុងនោះ Speaker ត្រូវបានដាក់នៅខាងក្រោម ប៉ែក
ខាងឆ្វេង នៃផ្នែកខាងក្រោយស្មាតហ្វូន។ គំរូស្មាតហ្វូនថ្មីបំផុតរបស់ Samsung អាចនឹងមានកម្រាស់
ស្តើងក្រោម 8 mm ពោលគឺស្តើងជាង Galaxy S III ដែលមានកម្រាស់ 8,6 mm ទៅទៀត។
ព័ត៌មានរូបសណ្ឋានមួយចំនួនរបស់ S IV ដែលបានឃើញនៅក្នុងវីដេអូ បានដឹងថា វាប្រើថ្ម
2.600 mAh, Support កាត microSD និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2.1៕
សូមទស្សនាវីដេអូ៖
ដោយ៖ សិលា
ប្រភព៖ VE