អាឡឺម៉ង់៖ តាមសេចក្ដីរាយការណ៏របស់ទស្សនាដ្ដីរថយន្ដអាឡឺម៉ង់បានអោយដឹងថា រថយន្ដ
M1 នឹងបង្ហាញភាពអស្ចារ្យរបស់ខ្លួននៅឆ្នាំ ២០១៦ ខាងមុខនេះ ខណៈពេលដែល Hybrid i8
នឹងចេញលក់ដែរ។
តាមប្រភពដដែលបានអោយដឹងថា M1 នឹងផលិតឡើងដោយផ្សំជាមួយនឹងភាពប្រណិតរបស់
ខ្លួន និងដំណើរការដោយម៉ាស៊ីន v8 ដែលជាកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ ពោលគឺអាចស្មើ ៦០០ទៅ
៦៥០ HP។
តាមការពោលលអះអាងរបស់ក្រុមហ៊ុនបានអោយដឹងថា៖ M1 នឹងផលិតឡើងអោយស្របទៅ
នឹងស្ដង់ដាររបស់ក្រុមហ៊ុនគឺ "Efficient Danamics" ដែលដងខ្លួនរបស់វាមានភាពរឹងមុំា ជាពិ
សេសគឺមានទំងន់ ២,៧៧៥ lbs។ នេះមានន័យថាវាសមាមាត្រទៅនឹងរថយន្ដ Mercedes SLS
AMG GT និង Audi R8។
នៅឆ្នាំ ២០១៦ ក្រុនហ៊ុនសង្ឃឹមថានឹងមានអតិថិជនច្រើនដែលចូលមកទិញរថយន្ដនេះ។
ហើយតំលៃនោះគឺ ២៥០,០០០ អឺរ៉ូ (euro) គឺស្មើនឹង ៣១៥.០០០ ដូល្លារ៕
ដោយ៖ សារិន
ប្រភព៖ topspeed