តែបៃតង ជាប្រភេទរុក្ឋជាតិពណ៌បៃតង ដែលគេតែងតែនិយមដំានៅតាមជើងភ្នំ ឬ តំបន់ខ្ពង់រាប។
ជាពិសេស តែបៃតង ជាប្រភេទភេសជ្ជៈ ដែលប្រជាពលរដ្ឋភាគច្រើន យកមកទទួលទាន ជជែក
លេងកំសាន្ត ជាមួយមិត្តភក្តិ។ មិនតែប៉ុណ្ណោះ តែបៃតងគឺមានអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះ
សុខភាព។
១/ តែបៃតង និង មហារីក៖ តែបៃតងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក ដោយសារ
តែ នៅក្នុងតែពណ៌បៃតងគឺសម្បូរដោយសារធាតុ antioxidant វីតាមីន C និងវីតាមីន E ដែលមាន
តួនាទីជួយការពារកោសិកាខូចខាតក្នុងរាងកាយមិនឱ្យកើតមានជំងឺមហារីក។
២/ តែបៃតង និង ជំងឺបេះដូង៖ តែបៃតង អាចជួយទប់ស្កាត់ការកើតជំងឺបេះដូង និង ជំងឺដាច់
សរសៃឈាមខួរក្បាលដោយការបន្ធូរបន្ថយកម្រិតនៃកូលេស្តេរ៉ុល។ មានប្រសិទ្ធិភាពសូម្បីតែការ
វាយប្រហារដោយបេះដូង ដែលវារារាំងការស្លាប់របស់កោសិកា និង ល្បឿននៃការងើបឡើងវិញ
កោសិកាបេះដូង។
៣/ តែពណ៌បៃតង និង ការប្រឆាំងវ័យចំណាស់៖ តែបៃតង មានផ្ទុកនូវសារធាតុ antioxidant
ដែលគេស្គាល់ថា ជា polyphenols មួយ ដែលប្រយុទ្ធប្រឆាំងនឹង អាតូមសេរី ដែលវាមានតួនាទី
ជួយអ្នកឱ្យប្រយុទ្ធប្រឆាំង នឹងការវ័យចំណាស់ ជម្រុញភាពជាប់បានយូរ និង ធ្វើឱ្យសម្រស់នៅ
ក្មេង។
៤/ តែបៃតងនិងការបាត់បង់ទំងន់៖ តែបៃតង អាចជួយជាមួយនឹង ការសម្រកទំងន់រំលាយ
ខ្លាញ់ និង ជំរុញឱ្យអត្រាការរំលាយអាហារ របស់អ្នកដោយធម្មជាតិ។ វាអាចជួយអ្នកក្នុងការដុត
រំលាយខ្លាញ់រហូតដល់ទៅ ៧០ កាឡូរីក្នុងពេលតែមួយថ្ងៃ៕
ដោយ៖ វណ្ណៈ
ប្រភព៖ thirdage