បរទេស៖ អ្នកប្រាកដជាចង់ដឹងហើយថា តើការបរិភោគគ្រាប់ខ្នុរ អាចជួយផ្តល់ផលល្អអ្វីខ្លះចំពោះសុខភាពនោះ? ខាង ក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៨យ៉ាង ទទួលបានពីការបរិភោគគ្រាប់ខ្នុរ៖
១. បំបាត់ស្នាមជ្រួញ
ដោយគ្រាន់តែយកគ្រាប់ខ្នុរកិនឲ្យម៉ត់ ជាមួយនឹងទឹកដោះគោត្រជាក់ រួចយកមកលាបនៅលើផ្ទៃមុខ អាចជួយបំបាត់ ស្នាមជ្រួញ និងធ្វើឲ្យផ្ទៃមុខក្មេងជាងវ័យបាន ។
២. ព្យាបាលជំងឺទល់លាមក
ការបរិភោគគ្រាប់ខ្នុរទៀងទាត់ មិនត្រឹមតែជួយបន្សាប និងបណ្ដេញជាតិពុលពីក្នុងខ្លួននោះទេ ថែមទាំងជួយព្យាបាល ជំងឺទល់លាមកទៀតផង ។
៣. កាត់បន្ថយភាពស្រអាប់
ការយកគ្រាប់ខ្នុរស្ងួតកិនឲ្យម៉ត់ លាយជាមួយនឹងទឹកដោះគោ និងទឹកឃ្មុំ រួចយកមកលាបនៅលើផ្ទៃមុខ ទុកចោលរយៈ ពេល១៥នាទី ទើបលាងទឹកចេញអាចជួយធ្វើឲ្យផ្ទៃមុខភ្លឺស្រស់ថ្លា ។
៤. កាត់បន្ថយភាពតានតឹង
ការបរិភោគគ្រាប់ខ្នុរ អាចជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងរក្សាស្បែកឲ្យមានសំណើមបាន ដោយសារវាមានផ្ទុក នូវជាតិ Micronutrients និងប្រូតេអ៊ីនខ្ពស់ ។
៥. ជំនួយដល់ការលូតលាស់របស់សក់
ការបរិភោគគ្រាប់ខ្នុរទៀងទាត់ អាចជួយឲ្យលំហូរនៃចរន្តឈាមរត់បានស្រួល ដែលធ្វើឲ្យសក់របស់អ្នកលូត លាស់បានល្អ ជាពិសេសថែមទាំងជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងខ្លួនរបស់អ្នកទៀតផង ។
៦. ការពារភាពស្លេកស្លាំង
ប្រសិនបើអ្នកមានភាពស្លេកស្លាំង ដែលគេតែងនិយាយថា រោគខ្វះឈាម ឬឈាមមិនគ្រប់គ្រាន់នោះ អាចសាកល្បងជាមួយនឹងការបរិភោគគ្រាប់ខ្នុរ ព្រោះវាអាចជួយឲ្យអ្នកជៀសផុតពីជំងឺនេះបាន ។
៧. ការពារសក់ស្ងួត ឬផុយស្រួយ
គ្រាប់ខ្នុរមានផ្ទុកនូវជាតិវីតាមីន A ដែលអាចជួយង្ការជំងឺងងឹតភ្នែកនៅពេលយប់ និងជួយការពារសក់របស់អ្នក ពីបញ្ហាស្ងួត ឬផុយស្រួយបាន ។
៨. បង្កើនចំណង់ផ្លូវភេទ
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា គ្រាប់ខ្នុរលីងត្រូវបានគេចាត់ទុកថា ជាថ្នាំសម្រើបតណ្ហា ដែលអាចជួយរំញោច ដល់ការសប្បាយផ្លូវភេទទៀតផង ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល