ការប្រកួត Capital One Cup បានចូល មកដល់វគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រហើយ ដែលនៅសល់ ៤ ក្រុមចុងក្រោយ ដូចជា Manchester United, West Ham, Sunderland និង Man City ។ យប់មិញនេះ ក្រុម Manchester United បានទៅប្រកួត ជាមួយក្រុម Sunderland ក្នុងជើងទី ១ ។
ក្នុងតង់ទី ១ ក្រុមទាំង ២ បានប្រកួតគ្នា យ៉ាងស្វិតស្វាញ ដែលគ្មាន ក្រុមណា អាចស៊ុត បញ្ចូលទី គ្នា ទេ រហូតមកដល់ ចុងតង់ ក្នុងនាទី បន្ថែម Ryan Giggs បានធ្វើអោយ មានកំហុស ប៉ះបាល់ ចូលទីខ្លួន ឯង ធ្វើអោយក្រុម Sunderland នាំមុខមុន ១ ទល់ ០ ក្នុងតង់ទី ១ ។ ចូលមក ដល់តង់ទី ២ ក្រុម Manchester United បានតាម ស្មើវិញ ក្នុងនាទីទី ៥៥ ដោយ Vidic ។ បន្តមកទៀត Sunderland ទទួលបាន បាល់ ពិន័យ ១១ ម៉ែត មួយគ្រាប់ ក្នុងនាទីទី ៦៥ ដោយកីឡាករ Borini ធ្វើអោយ ក្រុម Sunderland ឈ្នះក្រុម Manchester United ក្នុងលទ្ធផល ២ ទល់ ១ ៕
ដោយ ៖ កុសល
ប្រភព ៖ k14