CamNews

ព័ត៌មានអន្តរជាតិ 

ចិន ក្តៅស្លឹកត្រចៀក​ ស្បថ កំទេច ISIS ឲ្យខានតែបាន ក្រោយសម្លាប់ កាត់ក្បាល ចំណាប់ខ្មាំងជនជាតិចិន

ព័ត៌មានអន្តរជាតិ ៖ ក្រសួងការបរទេស ប្រទេសចិន     អះអាង អោយដឹងថា ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បានសម្លាប់កាត់ក្បាល ចំណាប់ខ្មាំងដែល  ជាជនជាតិចិននោះ នៅឯទឹកដីតំបន់ មជ្ឈឹមបូពាហ៍ ។ រដ្ឋាភិបាលចិន ប្រកាសតាំងចិត្ត និងប្តេជ្ញា ក្នុងការនាំយកពិជឃាតមកផ្តន្ទាទោស អោយខានតែបាន ។


ចិនបានអះអាងពីអត្តសញ្ញាណជនរងគ្រោះរបស់ខ្លួនអោយដឹងថា គេមានឈ្មោះ Fan Jinghui វ័យ ៥០ ឆ្នាំ មានអាជីពជាក្រុមប្រឹក្សា freelance ពីទីក្រុង ប៉េកាំង ប្រទេសចិន  ។ ចំណាប់ខ្មាំងដែលជា ជនជាតិចិនរូបនេះ ធ្លាប់ត្រូវបាន ISIS បង្ហាញវត្តមានរួចម្តងមកហើយ អំឡុងខែ កញ្ញាកន្លងទៅនេះ ដោយមានការប្រកាសលក់ចំណាប់ខ្មាំងជនជាតិចិនរូបនេះ​ អមជា មួយ  នឹងចំណាប់ខ្មាំង ជនជាតិ ន័រវេម្នាក់ផ្សេងទៀត។ ទាំង ២ ប្រទេស ចិន និង ន័រវេ បដិសេធក្នុង  ការផ្តល់ប្រាក់រំលោះខ្លួនទៅឲ្យ ISIS ខណៈក្រុមឧទ្ទាមមួយនេះ   ទាម ទារប្រាក់រំលោះ  ខ្លួន មួយចំនួន បើមិនដូច្នេះទេ នឹងមានការ សម្លាប់កាត់ក្បាល តែក្រោយមកទៀត រដ្ឋាភិបាលចិន   អះអាងអោយដឹងថា ខ្លួនបានព្យាយាម​ក្នុង ការរំដោះចំណាប់ខ្មាំងរូបនេះ ពីក្រុមភារវកម្ម ISIS ។

- អាន ៖ ISIS ប្រកាស លក់ចំណាប់ខ្មាំង តាម Online ក្រោយរដ្ឋាភិបាល ពួកគេ លែងអើពើ


សេចក្តីថ្លែងការណ៍រួម ពីក្រសួងការបរទេសចិន អោយ  ដឹងថា  ៖​ រដ្ឋាភិបាលចិន សូមធ្វើការថ្កោល ទោសជាខ្លាំង ទៅលើអង្គការភារវកម្ម ISIS ពាក់ព័ន្ធនឹងសកម្មភាពកាប់សម្លាប់ យ៉ាងសាហាវ ដែល ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម ប្រឆាំងមនុស្សជាតិ   ហើយ ច្បាស់ណាស់ ចិន ប្តេជ្ញា នឹងនាំយកជន ដៃដល់ប្រឈមមុខចំពោះយុត្តិធម៌អោយខានតែបាន៕

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong ISIS