CamNews

កីឡាអន្តរជាតិ 

Manchester United ស្មើជាមួយ Inter Milan តែឈ្នះគ្រាប់ប៉េណាំងទី ៥ ទល់ ៣ (មានវីដេអូ)

Manchester United បន្តដំណើរជាបន្ត ក្នុងការប្រកួត កំដៅសាច់ដុំ នៅទឹកដីអាមេរិក ហើយការ ប្រកួតដែលទើបតែ ចប់ថ្មីៗនេះ Manchester United បានប៉ះជាមួយនិង Inter Milan ។



នេះជាប្រកួតទី ៣ ហើយរបស់ក្រុម Manchester United ក្រោមការដឹកនាំ របស់លោកគ្រូ Louis Van Gaal ។ Manchester United និង Inter Milan ប៉ះគ្នាដោយក្រុម ទាំង ២ លេងបានល្អរាងៗខ្លួន ដោយមិនចង់បាត់បង់ ជ័យជំនះនេះឡើយ ព្រោះថាវាជា ការប្រកួត ពានរង្វាន់អន្តរជាតិរបស់ ស្រាបៀរ Guiness នៅអាមេរិក ។ តែយ៉ាងណាក្តី ចប់តង់ទី ១ ក្រុមទាំង ២ មិនអាចស៊ុតចូលគ្នា បានមួយគ្រាប់ សោះឡើយ ។ គ្រាប់បាល់បាន ជាប់គាំងរយៈពេល ជាយូរដែលអុសបន្លាយរហូត ដល់ត្រូវ ទាត់បាល់ ១១ ម៉ែត ។



ចុងក្រោយក្រុម Manchester United បន្តការឈ្នះ លើកទី ៣ របស់ខ្លួនក្នុងគ្រាប់បាល់ ប៉េណាំងទី ៥ ទល់ ៣ លើក្រុម Inter Milan ៕ 

 

ដោយ ៖ កុសល
ប្រភព ៖ youtube 


Tags: football manchester united inter milan