Galaxy S II Plus នឹងត្រូវបានដាក់លក់ ក្រោមរូបភាពជាម៉ូដែលមធ្យមមួយ ដែលបាន
បំពាក់ជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean និង TouchWiz Nature
UX ដូចនៅក្នុង S III ដែរ។
Galaxy S II គឺជាម៉ូដែលស៊េរីខ្ពស់បំផុតរបស់ Samsung កាលពីឆ្នាំ 2011 ប៉ុន្តែឈានចូលឆ្នាំ 2013
វាអាចនឹងត្រូវបានរចនាម៉ូដក្រោមទម្រង់ជាស្មាតហ្វូនស៊េរីមធ្យមមួយដែលមានឈ្មោះថា S II Plus,
នេះបើតាមប្រភពពី Sam Mobile។
ជាមួយនឹងការបង្ហាញខ្លួន Galaxy S II Plus ប្រហែលជា Samsung កំពុងរៀនធ្វើតាម Apple។ ក្រុម
ហ៊ុន Apple តែងតែដាក់លក់បណ្តា iPhone ស៊េរីមុនៗក្រោមទម្រង់ជាម៉ូដែលមធ្យម ក្រោយពេល
iPhone ស៊េរីថ្មីបានបង្ហាញខ្លួន។
ស៊េរីដើមរបស់ Galaxy S II បានបំពាក់នូវ chip dual core ល្បឿន 1,2 GHz, អេក្រង់ទំហំ 4.3 inch
កំរិតពន្លឺ 480 x 800 pixel ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED Plus។ Galaxy S II Plus អាចនឹង
អាប់ហ្រ្គេដរូបសណ្ឋានបន្តិចបន្តួច។ បណ្តាព័ត៌មានចចាមអារាមកាលពីពេលមុនៗបានឲ្យដឹងថា ម៉ូ
ដែលនេះនឹងបំពាក់ជាស្រេចប្រព័ន្ធប្រតិបត្តិការ Android 4.1.2 Jelly Bean និង TouchWiz Nature
UX ដូចមាននៅលើ Galaxy S III ដែរ៕
ដោយ៖ សិលា
ប្រភព៖ zng