គួរយល់ដឹង៖ នៅក្នុងសង្គមគ្រួសារមួយ បញ្ហាជម្លោះតែងតែកើតឡើង ដោយខានមិនបានដូចជា
ប្ដី និងប្រពន្ទ កូនជាមួយ កូន។ ជាពិសេសគឺកូន និងឪពុកម្ដាយ នេះជាបញ្ហាធំដែលឪពុក ម្ដាយ
គួរតែខិតខំធ្វើយ៉ាងណាជឿសវាងអោយបាន។
តាមការស្រាវជ្រាថ្នីមួយរបស់អាមេរិកបានអោយដឹងថា ក្មេងៗជំទង់គឺងាយនឹងឆាប់ទទួកយក
គ្រឿងស្រវឹងណាស់ បន្ទាប់ពួកគេមានជម្លោះជាមួយឪពុក ម្ដាយរបស់គេហើយ។ នេះជាកត្តា
ដ៏សំខាន់បំផុតដែល មាតាបិតាគ្រប់រូបត្រូវយល់ដឹង និងគេចចេញអោយបានពីការប្រើសម្ដី
ធ្ងន់ធ្ងរទៅលើកូនប្រុសស្រីរបស់ខ្លូន។
លោកវេជ្ជបណ្ឌិត Joanna Chango ជាគ្រូពេទ្យក្លីនិកខាងចិត្តវិជ្ជា ប្រទេសអង់គ្លេសបាននិ
យាយថា៖ ស្ថានភាពខាងលើមានតែមិត្តភ័ក្ររបស់ពួកគេទេ ដែលអាចជួយគេអោយផុតពី
ការសេពគ្រឿងស្រវឹង ឬគ្រឿងញៀនបាន។ មិត្រភ័ក្រជាមនុស្សដែលអាចពិភាក្សាគ្នា និង
ឆាប់ទទូលយកនូវយោបល់ និងគំនិតពីគ្នាទៅវិញទៅមក ជាងអ្នកណាទាំងអស់។ ម្យ៉ាងទៀត
មិត្តភ័ក្រអាចនាំអោយគេទទូលយកនួវសកម្មភាពណាដែលសប្បាយៗ ដូចជាការលេងកីឡា
ការទៅកំសាន្ដមាត់សមុទ្រដែលជាហេតុនាំអោយគេ ឆាប់ភ្លេចពីការខឹងសម្បាររបស់ឪពុក
ម្ដាយគេ។
គួរចងចាំ៖ ពិសារស្រា សូមកុំបើបរ។
គ្រឿងញាន ធ្វើអោយខូចសុខភាព។
ដោយ៖ សារិន
ប្រភព៖dailymail