CamNews

ប្លែកៗ 

តោសមុទ្រ​វាយបកទៅលើស្ដេចឥន្រ្ទីភ្លាមៗ ខណៈដែលឥន្រ្ទីមកឆាបចំណីខ្លួន

 
ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពនៃសត្វ តោសមុទ្រ (Sea lion) ដែលរស់នៅក្នុងទឹក
ហើយបានវាយតបត ទៅលើសត្វឥន្ទ្រី ដែលជាស្ដេចបក្សី ដែលបានមកឆាបចំណី ចេញពី
មាត់ខ្លួននោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការចាប់អារម្មណ៍ និងភ្ងាក់ផ្អើលជាខ្លាំង។



រូបភាពនេះ ត្រូវបានផ្ដិតដោយលោក  Bradley Oliver  មានវ័យ ៤១ឆ្នាំ ជាបុគ្គលិកធនាគារ
រស់នៅក្នុងទីក្រុង  San Francisco រដ្ឋកាលីហ្វូញ៉ា  សហរដ្ឋអាមេរិក។ លោក Oliver បាននិ
យាយថា រូបភាពនេះ ត្រូវបានលោកថតពីតំបន់ Juneau, អាឡាស្កា ខណៈដែលលោក និង
ក្រុមគ្រួសារ មានថ្ងៃឈប់សម្រាកមួយ ហើយទៅលេងនៅទីនោះ។



ភរិយារបស់គាត់  ដែលបានឃើញរូបភាពនេះ  និងបានមើលយ៉ាងយកចិត្ដទុកដាក់  បាននិ
យាយថា​ ដំបូងឡើយសត្វតោសមុទ្រ  បានដេញប្រលែងលេងជាមួយ​ត្រី មុននិងវា ចាប់ធ្វើ
ជាចំណីអាហារ  តែកំពុងតែដេញចុះ ឡើង​ ស្រាប់តែមានសត្វឥន្រ្ទីដ៏ធំមួយ  បានមកឆាបចំ
ណីនោះទៅបាត់។  សត្វសមុទ្រ បានខំប្រឹងតាមចាប់សត្វឥន្រ្ទីវិញដែរ តែគ្នានប្រយោជន៍ទេ
សត្វឥន្រ្ទី វាឆ្លាតណាស់៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable eagle sea lion USA