គ្រឿងផ្សំ៖
-សាច់មាន់
-ដំឡូងជ្វាឫដំឡូងបារាំង
-ត្រប់ (មិនបាច់ដាក់ក៏បានបើមិនចូលចិត្ត)
-ខ្ទឹមបារាំង
-គល់ស្លឹកគ្រៃហាន់ស្លឹកក្រូចសើច រមៀតរំដេងខ្ទឹមសខ្ទឹមក្រហម -សណ្តែកដីលីង
-ម្ទេសឆ្អើរ
-គ្រឿងការី
-ខ្ទិះដូង
-ប្រហុកឫកាពិ
-ស្ករសអំបិលទឹកត្រី
របៀបធ្វើ៖
-កាប់សាច់មាន់ជាដុំ
-ចិតសំបកដំឡូងហើយកាត់ជាដុំៗ។បើប្រើដំឡូងជ្វាត្រូវត្រាំទឹកកំបោរ (កំបោរយាយៗពិសាម្លូ)
-ចិតសំបកត្រប់ហើយចិតជាដុំៗ
-ខ្ទឹមបារាំងបកចំបកចេញរួចហាន់តាមបណ្តោយជាចំនិតៗមិនតូចពេកមិនធំពេក
-កាត់ត្រប់ជាដុំៗ
-ម្ទេសឆ្អើរយកសរសៃយកគ្រាប់ចេញរួចត្រាំទឹកអោយរីក។ ចិញ្ច្រាំលាយស្ករ (ដើម្បីកុំឱ្យហឹរ
ពេក) អោយម៉ត់។ -បុកឫកិនគល់ស្លឹកគ្រៃហាន់ជាមួយស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមសខ្ទឹម
ក្រហមសណ្តែកដីលីងរួចដាក់បុកច្របល់ជាមួយម្ទេសឆ្អើរចិញ្ច្រាំនិងគ្រឿងការី។
-ចិញ្ច្រាំប្រហុក (បើប្រើកាពិឫប្រហុកសាច់មិនបាច់ចិញ្ច្រាំទេ)
-ចាក់ខ្ទិះដូងន្តិចចូលក្នុងឆ្នាំងរួចដាក់គល់ស្លឹកគ្រៃបុក និង ប្រហុកចិញ្ច្រាំចូលលឺងច្របល់ចូល
គ្នារួចដាក់សាច់មាន់ច្របល់ចូលគ្នាមួយច្របក់ដាក់ទឹកត្រីអំបិលស្ករបិតគំរប់ឆ្នាំងទុកអោយពុះ
បន្តិច។ ថែមខ្ទិះដូងរួចរំងាស់រហូតសាច់មាន់ជិតផុយទើបដាក់ដំឡូង និង ត្រប់ចូល ទុកអោយ
ពុះម្តងទៀត ដាក់ខ្ទឹមបារាំងចូលភ្លក់ប្រៃផ្អែមរួចជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian