CamNews

បច្ចេកវិទ្យា 

លេចចេញព័ត៌មាន ស្តីពីលក្ខណៈសម្បត្តិរបស់ Galaxy A8

កាលពីដើមឆ្នាំកន្លងទៅ ធ្លាប់មានព័ត៌មានបានឲ្យដឹងថា Samsung នឹងធ្វើការផលិតបន្ថែមនូវស៊េរីស្មាត ហ្វូនត្រកូល Galaxy A ជាមួយនឹងស្មាតហ្វូនថ្មីៗជាច្រើនទៀត ដែលក្នុងនោះមាន Galaxy A8 ដែរ។ បើតាមការរំពឹងទុក Galaxy A8 នឹងត្រូវបានធ្វើការចែកចាយ នៅតាមប្រទេសជាច្រើន ទាំងនៅអឺរ៉ុប និងអាស៊ី។

អាន៖ កំពូលស្មាតហ្វូនស៊េរីខ្ពស់បំផុត របស់ LG នឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ

បច្ចុប្បន្ននេះត្រកូល Galaxy A ទទួលបានជោគជ័យច្រើនគួរសម សម្រាប់ស្មាតហ្វូនស្ថិតក្នុងស៊េរី មធ្យម។ តាមរយះជោគជ័យនេះ ពិតជាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេ នៅពេលដែល Samsung ចង់ពង្រីកទីផ្សារ អភិវឌ្ឍជាមួយនឹងបណ្តាស្មាតហ្វូនត្រកូល Galaxy A ដទៃផ្សេងទៀតនោះ។

អាន៖ Concept Galaxy Note 5 Edge អេក្រង់កោង ជ្រុងទាំងសងខាង ស្អាតអស់ទាស់ !​ (មានវីដេអូ)

Galaxy A8 ត្រូវបានឲ្យដឹងថា នឹងបំពាក់នូវ Sensor ស្គែនក្រយៅដៃ ដូចទៅនឹង Galaxy S6  ហើយក្រៅ ពីនេះ Galaxy A8 ក៏នឹងមាន interface ដូចទៅនឹង Galaxy S6 ផងដែរ។

ស្តីពីព័ត៌មានលក្ខណៈសម្បត្តិរបស់វា បើតាមការប៉ាន់ស្មានទុកជាមុន Galaxy A8 នឹងមានអេក្រង់ប្រភេទ Super AMOLED 5.7 inch កំរិតរីសូលុយហ្សិន full HD, SoC Snapdragon 615 64-bit, 2GB RAM មេម៉ូរី ក្នុង 16GB, កាមេរ៉ាក្រោយ 16MP និងកាមេរ៉ាមុខ 5MP។ បណ្តាលក្ខណៈសម្បត្តិផ្សេងទៀត រួមមាន តំណភ្ជាប់ LTE, ថាមពលថ្ម 3050mAh និងប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop។ ជាពិសេស សំបកធ្វើពីអាលុយមីញ៉ូមរបស់ Galaxy A8 មានកម្រាស់ស្តើងត្រឹមតែ 5,9mm ប៉ុណ្ណោះ។ កំរិតវិមាត្រនេះ នឹងក្លាយជាស្មាតហ្វូនស្តើងបំផុតដែល Samsung ធ្លាប់បានផលិត៕

អាន៖ ក្រោយរយះពេល ៦ឆ្នាំ ទីបំផុត លោកប្រធានាធិបតី បារាក់ អូបាម៉ា មានគណនី Twitter ផ្ទាល់ខ្លួន

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ SamMobile, Vreview


Tags: Galaxy A8 Smartphone Samsung Hightech