CamNews

កីឡាអន្តរជាតិ 

Manchester United បញ្ចេញឈុតឯកសណ្ឋាន ពណ៌ខៀវរបស់ Nike មុនពេលប្តូរទៅ Adidas

បន្ទាប់ពី បានបញ្ចេញឈុត ក្នុងផ្ទះនិងឈុតភ្ញៀវរួចមក Manchester United បានបញ្ចេញឈុត ចុងក្រោយមួយទៀតហើយ ដែលត្រូវបានគេដឹងថា ជាឈុតបញ្ចប់ កុងត្រារបស់ Nike ជាមួយនិង Manchester United ។



ឈុតនេះមានពណ៌ខៀវ ហើយហើយមានឆ្នូតក្រហម នៅចំហៀងចំថ្នេរអាវ ដែលមើលទៅប្លែក ម្យ៉ាង ។ Manchester United ក៏បានពាក់អាវនេះ កាលពីព្រឹកមិញនេះ ផងដែរក្នុងជំនួប ជាមួយ Inter Milan ក្នុងការប្រកួត ពានរង្វាន់ស្រាបៀរ Guiness នៅអាមេរិក ។



គួរបញ្ជាក់ផងដែរថា អាវពណ៌ខៀវ ត្រូវបានក្រុម Manchester United ពាក់ជាលើកដំបូង នៅក្នុង ឆ្នាំ ១៩៦៨ ហើយក្នុងឆ្នាុះ ២០០៧ យើងក៏បានឃើញ ឈុតពណ៌ខៀវរបស់ Manchester United ស្រដៀងនិង ឈុតថ្មីនេះផងដែរ ៕

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united blue nike kit