អាស៊ី ជាទ្វីបដ៏ធំមួយដែលមានមនុស្សរស់នៅយ៉ាងច្រើន ក្នុងពិភពលោក និងមានផលិតផលក្នុងស្រុក សរុបបន្ទាប់បន្សំ ដ៏ធំបំផុតលំដាប់ ទី២ ក្នុងចំណោមទ្វីបទាំងអស់នៅលើផែនដី ។ យោងតាមគេហទំព័រ Asian Ranking បានឲ្យដឹងថា មានប្រទេសចំនួន១០ ត្រូវបានគេចាត់ទុកថា ជាមហាអំណាចសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីឆ្នាំ២០១៥នេះ ។
ដើម្បីជ្រាបច្បាស់ថា តើមានប្រទេសណាខ្លះ សូមមើល និងអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា៖
១. ប្រទេសចិន
ត្រូវបានគេស្គាល់ថា ជាប្រទេសមានប្រជាជនរស់នៅយ៉ាងច្រើនជាងគេក្នុងពិភពលោក ដែលមានសេដ្ឋកិច្ច ដ៏ធំ និងលូត លាស់លឿនបំផុតនៅក្នុងពិភពលោក ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមចំនួន ១០ភាគរយ ។ ប្រទេសចិន មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ១០,០២៨ ពាន់ពាន់លានដុល្លារអាម៉េរិក ។
២. ប្រទេសជប៉ុន
ជាប្រទេសកោះមួយ ដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំង ។ តូក្យូ ជាទីក្រុងដ៏ធំមួយរបស់ប្រទេសជប៉ុន ត្រូវបានគេចាត់ ទុកថា ជាទីកន្លែងដោះដូរទំនិញដ៏ធំបំផុតក្នុងតំបន់អាស៊ី ។ ប្រទេសនេះមានឧស្សាហកម្មគ្រឿងអេឡិចត្រូនិកដ៏ធំ និងក៏ ស្ថិតនៅក្នុងចំណោមប្រទេសមួយ មានគំនិតច្នៃប្រឌិតថ្មីៗច្រើនបំផុតក្នុងពិភពលោកផងដែរ ។ ប្រទេសជប៉ុន មាន ផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៤,៨៤៦ ពាន់ពាន់លានដុល្លារអាម៉េរិក ។
៣. ប្រទេសឥណ្ឌា
ស្ថិតក្នុងចំណោមប្រទេសមួយ មានសេដ្ឋកិច្ចដ៏រីកចម្រើនយ៉ាងរហ័ស និងជាប្រទេសទី២ មានកម្លាំងពលកម្មដ៏ធំបំផុត នៅក្នុងពិភពលោក ។ ប្រទេសឥណ្ឌា មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ២ពាន់ពាន់លានដុល្លារអាម៉េរិក ។
៤. ប្រទេសកូរ៉េខាងត្បូង
ជាប្រទេសអភិវឌ្ឍន៍មួយ មានប្រាក់ចំណូលសេដ្ឋកិច្ចដ៏ខ្ពស់ និងក៏ជាសមាជិកឧស្សាហកម្មភាគច្រើនរបស់អង្គការ OECD ផងដែរ ។ ប្រទេសនេះមានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ១,៣០៨ ពាន់ពាន់លានដុល្លារអាម៉េរិក ។
៥. ប្រទេសឥណ្ឌូនេស៊ី
ប្រជុំកោះនៃប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេចាត់ទុកថា ជាតំបន់ពាណិជ្ជកម្មដ៏សំខាន់មួយ ចាប់តាំងពីសតវត្សរ៍ទី៧ មក ម្ល៉េះ ។ ប្រទេសនេះមានសេដ្ឋកិច្ចដ៏ធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៨៦៧,៤៦៨ ពាន់លានដុល្លារអាម៉េរិក ។
៦. ប្រទេសអារ៉ាប៊ីសាអូឌីត
មានសេដ្ឋកិច្ចដ៏ធំបំផុត ក្នុងពិភពអារ៉ាប់ ហើយសេដ្ឋកិច្ចប្រទេសនេះ គឺពឹងផ្អែកទៅលើការនាំចេញប្រេង ។ ប្រទេស អារ៉ាប៊ីសាអូឌីត មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៧១៨,៤៧២ ពាន់លានដុល្លារ អាម៉េរិក ។
៧. ប្រទេសអ៊ីរ៉ង់
ប្រាក់ចំណូលសេដ្ឋកិច្ចរបស់ប្រទេសនេះ ស្ថិតនៅថ្នាក់កណ្ដាល ហើយចំពោះផ្នែកសេដ្ឋកិច្ចវិញ គឺពឹងផ្អែកទៅលើ កសិកម្ម ប្រេង ការធ្វើពាណិជ្ជកម្ម ជាលក្ខណៈឯកជនខ្នាតតូច និងការបណ្តាក់ទុនសេវាកម្ម ។ ប្រទេសអ៊ីរ៉ង់ មានផលិត ផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៤០៥,៥៤០ ពាន់លានដុល្លារអាម៉េរិក ។
៨. ប្រទេសអារ៉ាប់រួម
ជាប្រទេសទី២ មានសេដ្ឋកិច្ចដ៏ធំបំផុត ក្នុងពិភពអារ៉ាប់ ដែល ១/៣ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺទទួលបានមកពីប្រាក់ចំណូលប្រេង ។ ប្រទេសអារ៉ាប់រួម មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៣៩៦,២៣៥ ពាន់លានដុល្លារអាម៉េរិក ។
៩. ប្រទេសថៃ
ជាប្រទេសមួយ កំពុងមានសេដ្ឋកិច្ចដ៏រីកចម្រើន និងក៏ជាប្រទេសឧស្សាហូបនីយកម្មដ៏ថ្មីមួយផងដែរ ។ ប្រទេសថៃ មានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៣៨៧,១៥៦ ពាន់លានដុល្លារអាម៉េរិក ។
១០. ប្រទេសម៉ាឡេស៊ី
ជាប្រទេសឧស្សាហូបនីយកម្ម ទីផ្សារសេដ្ឋកិច្ចដ៏ថ្មីមួយ ដែលមានផលិតផលក្នុងស្រុកសរុបរបស់ខ្លួនចំនួន ៣៦៧,៧១២ ពាន់លានដុល្លារអាម៉េរិក ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល