គ្រឿងផ្សំ
-សាច់ជ្រូក
-ត្រីប្រមា
-ពងទា ២គ្រាប់
-ប្រេងឆា
-ស្លឹកខ្ទឹម
-ត្រសក់
-ប៉េងប៉ោះ
-សណ្តែកគួរ
-ស្ពៃក្តោប
គ្រឿងផ្សំរសជាតិ
-ប៊ីចេង ១ស្លាបព្រាកាហ្វេ
-ស្ករស ៣ស្លាបព្រាកាហ្វេ
-ម្រេច ១ចុងស្លាបព្រាកាហ្វេ
របៀបរៀបចំបន្លែ
-ត្រសក់លាងទឹក រួចហាន់បញ្ឆិតជាបន្ទះល្មម
-សណ្តែកកួរលាងទឹក រួចហាន់ជាកំណាត់ៗប្រវែង១០សង់ទីម៉ែត្រ
-ស្ពៃក្តោប និងប៉េងប៉ោះលាងទឹកឱ្យស្អាត រួចហាន់ជាដុំៗ
វិធីធ្វើ
ដំបូង យកសាច់ជ្រូកលាងទឹកឱ្យស្អាតចិញ្រ្ចាំឱ្យម៉ត់ រួចយកត្រីប្រមាលាងទឹកស្អាត ហើយ
យកស្បែកត្រីចេញ ទុកតែសាច់មកចិញ្ច្រាំឱ្យម៉ត់ ជាមួយសាច់ជ្រូក។ បន្ទាប់មក គោះពង
ទា ដាក់សាច់ជ្រូក ត្រី និង ដាក់ស្លឹកខ្ទឹម រួចដាក់គ្រឿងផ្សំរសជាតិ ទើបកូរឱ្យសព្វ រួចចៀន
ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian