គ្រឿងផ្សំ
-ត្រសក់ចិតសំបក ហាន់ជាចំណិតវែងៗ ១ចានចង្កឹះ
-ឆៃថាវហាន់ជាចំណិតស្តើងៗ ១ចានចង្កឹះ
-ជីរអង្កាម ១ក្តាប់ដៃ
-ស្បែកជ្រូកស្ងោរហាន់ ១/២ចានចង្កឺះ
-ថ្លើមជ្រូក ហាន់ ១/២ចានចង្កឺះ
-ពងមាន់ឬពងទារស្ងោរ ៣គ្រាប់
គ្រឿងផ្សំទឹកញាំ
-ក្រូចឆ្មា ៣ផ្លែ
-ខ្ទឹមស១០កំពឹស
-ម្ទេសខ្មាំង ហាន
-ទឹកខ្មេះ
-ទឹកត្រី
-ស្ករស
-ប៊ីចេងអ ឬ ម្សៅស៊ុបរ៉តឌី សម្រាប់ផ្សំរសជាតិ។
វិធីធ្វើៈ
ដំបូង បុកខ្ទឹមស ម្ទេសខ្មាំង ឱ្យម៉ដ្ឋ ដាក់ទឹកក្រូចឆ្មា ស្ករស ទឹកត្រី ប៊ីចេង ឬ ម្សៅស៊ុបរ៉តឌី
ភ្លក្សរសជាតិមើល ឱ្យមានរសជាតិជូរ ប្រៃ ផ្អែម ហឺរល្មម រួចច្របល់ ជាមួយគ្រឿងផ្សំបន្លែ
និង សាច់ ដែលបានត្រៀមទុក ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian