បុរសម្នាក់ជាអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ EasyJet ត្រូវបាននគរបាលចាប់ខ្លួន និងទទួលពិន័យយ៉ាងស័ក្ដិសម បន្ទាប់ពីបានដោះសម្លៀកបំពាក់របស់ខ្លួន និងទាមទារវាយអ្នកបើកបរយន្ដហោះ។
សកម្មភាពឆេវឆៅរបស់បុរសម្នាក់នេះ ធ្វើឱ្យអ្នកបើកយន្ដហោះ ត្រូវចាកចេញពីបន្ទប់បើកបរនៃជើងហោះហើរពី Malta ទៅកាន់ Manchester (អង់គ្លេស) កាលពីថ្ងៃទី ២៦កញ្ញា ដើម្បីគេចពីការប៉ះទង្គិចគ្នា និងរង់ចាំឱ្យបុរសនោះ បាត់កំហឹង។ គេមិនទាន់ច្បាស់អំពីមូលហេតុដែលនាំឱ្យបុរសម្នាក់នេះ ដោះសម្លៀកបំពាក់ និងបញ្ចេញកំហឹងនោះទេ ប៉ុន្ដែសាក្សីនិយាយថា បុរសម្នាក់នេះ ស្រវឹងស្រា។
ទំព័រ Mirror ដកស្រីសំដីរបស់សាក្សីម្នាក់ដែលមានវត្តមាននៅកន្លែងកើតហេតុ ឱ្យដឹងថា ៖ “បន្ទាប់ពីយន្ដបានចុះចត បុរសម្នាក់នេះបានស្រែកខ្លាំងៗ និងស្នើឱ្យយន្ដហោះបន្ដដំណើរ។ ក្រោយមកក៏បានដើរចូលទៅកាន់កន្លែងអ្នកបើកបរ បំណងដើម្បីវាយគាត់។
សាក្សីថ្លែងថា ៖ “នៅពេលចុះពីយន្ដហោះ បុរសនោះថែមទាំងបានដោះខោអាវទាំងអស់ ទុកឱ្យខ្លួននៅអាក្រាតក្នុងហ្វូងមនុស្ស។ បន្ទាប់មក បុរសនោះត្រូវបានស្ដ្រីរួមដំណើរម្នាក់ ទះមួយដៃ។
មិនត្រឹមតែប៉ុណ្ណោះ បុរសអាក្រាតកាយ ដែលក្រោយមក ត្រូវគេស្គាល់ថា មានឈ្មោះ Robert Scheer អាយុ ៥២ឆ្នាំ ជាអតីតបុគ្គលិកប្រៃសណីយ៍ ក៏បាននោមនៅក្បែរយន្ដហោះ និងបញ្ចេញកម្លាំងប្រឆាំងសមត្ថកិច្ច។ បន្ទាប់មកទៀត គាត់ក៏ត្រូវនគរបាលចាប់ឃាត់ខ្លួន និងចោទប្រកាន់ពីបទ ស្រវឹង និងបង្កចលាចល។
ទស្សនាវីដេអូ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mirror