ដូចដែលទស្សនិកជន បានដឹងហើយថា David Moyes អ្នកដឹកនាំថ្មី របស់ក្រុម បិសាចក្រហម យក្ស របស់អង់គ្លេស បានដឹកនាំ ក្លាយទៅជា បិសាចតូច វិញទៅហើយ បន្ទាប់ពី ទំរង់លេងរបស់ Manchester United ធ្លាក់ចុះយ៉ាងខ្លាំង ។
យប់នេះក្រុម Manchester United នឹងត្រូវប៉ះ ជាមួយនិង Olympiakos របស់ក្រិច ដែលកាលពីជើង ទី ១ បានចាញ់ក្រុមនេះ នៅក្រៅទឹកដី ២ ទល់ ០ ឯណោះ ។ យប់នេះ David Moyes បានប្រកាសថា នឹងខិត ខំប្រឹងប្រែង យកជ័យជំនះ អោយបានដើម្បី ស្តារមុខមាត់ អោយ Manchester United និងអ្នកគាំទ្រវិញ អោយបាន ។ ដើម្បី អោយការហ្វឹកហាត់ កាន់តែមាន ប្រសិទ្ធិភាព David Moyes បានចុះទៅលេង បាល់ ជាមួយនិង កូនសិស្សតែម្តង ដែលរាល់ដង គ្រាន់តែជាអ្នក ផ្តល់អនុសាសន៍ និងបញ្ជាប៉ុណ្ណោះ ។ ក្រៅពីនេះផងដែរ ដើម្បីញ៉ាំង បរិយាកាស អោយមានភាព សប្បាយរីករាយ និងជិតស្និត David Moyes នឹងកីឡាករ ក្នុងក្រុម បាននាំគ្នា លេងស្វាដណ្តើមបាល់ យ៉ាងសប្បាយរីករាយ ។
បើយើងមើលតាម ការកំណត់ត្រា នៃជំនួបរវាងក្រុម Manchester United និង Olympiakos នោះ Manchester United ទទួលបាន ជ័យជំនះ ទាំងអស់ទើប តែក្នុងឆ្នាំ ២០១៤ នេះចាញ់ ជាលើកទី ១ ។ មកដល់ទឹកដី Old Trafford យប់នេះ David Moyes សង្ឃឹមថា នឹងអាចអោយ Manchester United នៅលេងជាបន្តក្នុង Champion League ។ យប់នេះ Manchester United នឹងលេងជាមួយOlympiakos នាវេលា ម៉ោង ២និង៤៥ នាទីរំលងអាធ្រាត ម៉ោងនៅប្រទេស កម្ពុជា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail