CamNews

សម្រស់ 

វិធីធ្វើម៉ាស បិទមុខ ឱ្យស្បែក ស ភ្លឺរលោង និង គ្មានមុន (វគ្គ​ ១)

ស្បែកមុខ ស្ងួត គ្មានសំនើម ជំា ខ្មៅ គឺជាបញ្ហា ដ៏ធំមួយ សំរាប់មនុស្សគ្រប់ៗ រូប ជាពិសេស
សំរាប់មិត្តស្រ្តី។ ប៉ុន្តែ សូមកុំបារម្ភ ខាងក្រោមនេះ វិធីធ្វើម៉ាសបិទមុខ ដែលអាចធ្វើ ឱ្យស្បែក
មុខ របស់អ្នក ស ភ្លឺ ចែងចាំ រលោង និង គ្មានមុន ក្នុងរយៈពេល ដ៏ខ្លី៖

១/ ម៉ាសធ្វើឱ្យស្បែកមុខភ្លឺរលោង៖
-
ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
-ទឹកប៉េងប៉ោះ ១ស្លាបព្រាបាយ
-ទឹកត្រសក់ ១ស្លាបព្រាបាយ
-និង ទឹកប្រេង essential oil​​ ឬ​ sandal wood  ១ស្លាបព្រាបាយ  លាយចូលគ្នា  ឱ្យសព្វ  រួច
បិទ ឬ លាបលើផ្ទៃមុខ  ទុករយៈពេល ១៥ ទៅ ២០នាទី។ បន្ទាប់មក  លាងសំអាតមុខនឹង
ទឹកក្តៅ ឧណ្ឌៗ។ ធ្វើបែបនេះ ២ដង ក្នុង ១សប្តាហ៍  ស្បែកមុខ  របស់អ្នក នឹងប្រែក្លាយទៅ
ជា ស និង ភ្លឺរលោង។

បញ្ជាក់៖ ទឹកប្រេង essential oil​​ ឬ​  sandal wood និង  ទឹកត្រសក់  អាចរកទិញ បាន
ផ្សារទំនើប៕

ដោយ៖ វណ្ណៈ
ប្រភព៖ wikihow


Tags: Lifestyle Use a mask to gradually lighten skin