Samsung បានព្យួរផ្ទាំងប៉ាណូពាណិជ្ជកម្មមួយ នៅប្រទេសអង់គ្លេស ដោយបានកំណត់បញ្ជាក់ថា
S4 Zoom គឺជា "ស្មាតហ្វូនតែមួយគត់នៅលើពិភពលោក ដែលមាន optical Zoom 10x" ប៉ុន្តែត្រូវ
បានគូប្រជែងមកពីប្រទេសហ្វាំងឡង់ ឌឺដងផ្លែផ្កាដាក់។
Nokia បានប្រើប្រាស់រថយន្តមួយគ្រឿង ដែលមានបិទស្លាកពាណិជ្ជកម្មធំមួយ ស្តីពីការបង្ហាញណែ
នាំនូវស្មាតហ្វូន Lumia 1020 ប្រើ Windows Phone និងមានកាមេរ៉ា PureView មានទំហំឡើងដល់
41 megapixel មកឈប់ក្បែរផ្ទាំងប៉ាណូពាណិជ្ជកម្មរបស់ Samsung។
អក្សរពាណិជ្ជកម្មនៅលើរថយន្តរបស់ Nokia ពេលផ្គួបជាមួយ អក្សរពាណិជ្ជកម្មរបស់ Samsung បាន
បង្កើតនូវសារពាណិជ្ជកម្មថ្មីមួយទៀតថា: "Samsung Galaxy S4 Zoom, ស្មាតហ្វូនតែមួយគត់ដែល
មាន Opticla Zoom 10x។ ជាក់ស្តែង វាមិនបានឃើញ បង្ហាញអ្វីចេញឡើយ។ Nokia Lumia 1020 ជា
មួយ Zoom ដ៏ធំ ហើយថែមទាំងមិនធ្វើឲ្យស្មាតហ្វូន ធំអាក្រក់មើលឡើយ"។ ចេតនាសរសេរអក្សរផ្គួប
ជាមួយអក្សរពាណិជ្ជកម្មរបស់ Samsung នេះ បញ្ជាក់ឲ្យឃើញថា Nokia ពូកែរកគន្លឹះ ឌឺដងដាក់គូ
ប្រកួតប្រជែងមែន ដែលទង្វើដូច្នេះ ក៏តែងតែកើតមានជារឿយៗ ជាមួយ Apple iPhone ផងដែរ។
Blogger មួយចំនួន បានជឿជាក់ថា Samsung នឹងធ្វើការឆ្លើយតបទៅវិញ ចំពោះសកម្មភាពរបស់
Nokia ក្នុងពេលឆាប់ៗនេះ៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VExpress