គ្រឿងផ្សំ
-អន្ទង់
-ខ្ទឹមស
-ស្លឹកក្រូចសើច
-ខ្ជាយ
-រំដេង
-គល់ស្លឹកគ្រៃ
-ម្ទេស
-ប៊ីចេង
-ទឹកត្រី
-ខ្លាញ់
-ស្ករ
-ម្រះព្រៅ
-សណ្ដែកដីឆ្អិន
របៀបរៀបចំគ្រឿងផ្សំ
-យកអន្ទង់មក លាងជាមួយទឹកអំបិលឱ្យអស់ ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មក ត្រូវវះយក
ពោះចេញ ហើយកាត់ជាកង់ៗល្មម យកទៅបំពង ជាមួយនឹងខ្លាញ់ ឱ្យឆ្អិនល្មម មិនត្រូវ
ឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។
-ខ្ទឹមស ចែកជាពីរយកទៅ ចិញ្ច្រាំកុំឱ្យម៉ដ្ឋពេក មួយចំហៀង និង យកទៅបុកជាមួយ
គ្រឿង មួយចំហៀង ។
-ម្ទេសហាន់ជាចំណិតវែងៗ
-សណ្ដែកដី យកទៅបុក កុំឱ្យម៉ដ្ឋពេក
-ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត
-ស្លឹកក្រូចសើច រំដេង ខ្ជាយគល់ស្លឹកគ្រៃ លាងទឹកឱ្យស្អាត យកទៅហាន់ស្ដើងៗ បុក
ចូលគ្នាឱ្យម៉ដ្ឋ បន្ទាប់មក ដាក់ខ្ទឹមសចូល បុកចូលគ្នាឱ្យម៉ដ្ឋម្ដងទៀត។
របៀបធ្វើ
ដំបូង ដាក់ខ្ទះឱ្យក្ដៅ ដាក់ខ្លាញ់ឱ្យចូល បន្ទាប់មក ដាក់ខ្ទឹមស ដែលចិញ្ច្រាំ និង ម្ទេស
ចូលឆា ឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់
អន្ទង់ចូល។ ចុងក្រោយ ត្រូវដាក់ស្ករស ទឹកត្រី និង ប៊ីចេង រួចភ្លក់រស់ជាតិ ហើយដាក់
សណ្ដែកដី និង ម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian