CamNews

យល់ដឹង 

វិធីងាយៗ ធ្វើឱ្យសំលៀកបំពាក់ មានក្លិនក្រអូបបានយូរ

ក្លិននៅជាប់ សំលៀកបំពាក់ ជារឿងមួយ ដ៏សំខាន់ សំរាប់មនុស្សគ្រប់រូប ព្រោះថា ក្លិនអាច
ធ្វើឱ្យអ្នក មានអារម្មណ៍ស្រស់ថ្លា និង រីករាយ។ ប៉ុន្តែ ក្លិនក៏អាចធ្វើឱ្យអ្នក មានអារម្មណ៍ឈឺ
ក្បាល ផងដែរ   នៅពេលដែលសំលៀកពាក់   របស់អ្នក   មានក្លិនមិនល្អ។ ខាងក្រោមនេះ
ជាវិធីងាយៗ មួយចំនួន ដើម្បីបំបាត់ ក្លិនមិនល្អ នៅជាប់សំលៀកបំពាក់ របស់អ្នក៖

១/ ​ប្រើ​កំទេច​ធ្យូង​ខ្ចប់ ​ក្នុង​ក្រណាត់​ ដាក់​ព្យួរ​ក្នុង​ទូរ​ខោ​អាវ​ របស់​អ្នក​ ព្រោះវាអាច ​ជួយ​ស្រូប
​យក​ក្លិនមិនល្អ ​ពី​ទូរសំលៀក​របស់​អ្នក​។​

២/ ​ព្យួរ​សំលៀកបំពាក់ ​ដែល​អ្នក​ប្រើ​ទឹកអប់​ នៅមុខទូរ  ព្រោះធ្វើ​បែប​នេះ ​ នឹង​ធ្វើឱ្យ​ក្លិនទឹក
អប់​ ​ជួយ​បន្ថែម​ក្លិន ដ៏ក្រអូបប្រហើរ​ ទៅក្នុង​ទូ​រ​សំលៀកបំពាក់។ សូមធ្វើបែបនេះ ​តែ១​ឬ​ ២
ដង​ ​ក្នុង​ ១សប្តាហ៍ ដូច្នេះ ទើប​វា ​មិន​ធ្វើឱ្យ​ទូ​រ របស់​អ្នក មានក្លិន​ខ្លាំងពេក​។​

៣/ ​ទិញ​ផ្កា​ក្រៀម ​និង ​ស្លឹកឈើ​ក្រៀម ​ដែល​មាន​ក្លិន​ដាក់​ក្នុង​ទូរ​ខោ​អាវ ​របស់​អ្នក​។

៤/ ​ព្យួរ​សំលៀក​បំពាក់    ​របស់​អ្នក​ ឱ្យ​ត្រូវខ្យល់​  ប្រសិនបើ​អ្នក​  ស្លៀក​សំលៀក​បំពាក់​នោះ​
ច្រើនដង ​មុន​នឹង​យក​វា​ទៅ​បោកអ្នក​ត្រូវ​ព្យួរ​វា​ទុក​ ១យប់​សិន​ មុន​នឹង​ដាក់​ទៅ​ក្នុង​ទូរ​ វិញ​។​

៥/ ជៀសវាង​ ការបាញ់​ក្លិនក្រអូប ​លើ​សំលៀកបំពាក់​ផ្ទាល់ ព្រោះ​វា ​អាច​ធ្វើឱ្យ​មាន​ក្លិនមិន
ល្អ ​នៅ​ពេល​ ដែលសំលៀកបំពាក់របស់អ្នក ​ប៉ះ​ត្រូវ​នឹង​ ក្លិន​ទឹកអប់ ​ឬ ​ឡេ​៕

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle how to make clothes smell fresh