CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ងាំង៉ូវ មាន់

គ្រឿង​ផ្សំ
-សាច់មាន់
-គល់ស្លឹក​គ្រៃ
-ស្លឹកក្រូច​សើច
-រំដេង
-ផ្សិត​ចំបើង
-ងាំង៉ូវ
-អំបិល
-ស្ករស
-ប៊ីចេង 

របៀផ្សំ​គ្រឿង​
-យកគល់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង និង ផ្សិត លាងទឹក​ឱ្យស្អាត
-យកសាច់មាន់​ លាង​ទឹក​ឱ្យស្អាត កាប់ជាដុំ តូចៗ ល្មម

របៀប​ធ្វើ
ដំបូង​ ដាំទឹក​ឱ្យពុះ បន្ទាប់មក​ ដាក់​ស្លឹកគ្រៃ ស្លឹកក្រូច​សើច រំដេង ​ចូលទុក​ឱ្យពុះសាថ្មី
ទើបដាក់ ​សាច់មាន់​ចូល ​  រម្ងាស់​រយៈពេល  ​២០នាទី។ ក្រោយពី ​សាច់មាន់​ផុយ ​ត្រូវ
ដាក់​ងាំង៉ូវ និង ​ផ្សិត​ចំបើង​ចូល។ ចុងក្រោយ ត្រូវដាក់​ ប៊ីចេង ស្ករស អំបិល​ចូល  ទុក
​ឱ្យពុះ រួចភ្លក់​រសជាតិ ឱ្យត្រូវចិត្តហើយ ជាការស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle Chicken Soup