ទូរស័ព្ទស៊ីមពីរថ្មី Nokia 301 ដែលសក្តិសមឥតខ្ចោះទាំងប៊ូតុងចុច ទាំងការរចនារូបរាង
ត្រូវបាន ក្រុមហ៊ុន Nokia ប្រចាំនៅកម្ពុជា ប្រកាសចេញលក់ នៅប្រទេសកម្ពុជាហើយ ។
ក្រៅពីរូបរាងស្រស់ ស្អាត មានពណ៌ឆើតឆាយ Nokia 301 មានមុខងារពិសេសដ៏ច្រើន
ដោយរាប់បញ្ចូលទាំងមុខងារ កាមេរ៉ា អ៊ិនធឺណិត និងបណ្តាញសង្គមផង ។
កាមេរ៉ាមានកម្មវិធីច្រើន
Nokia 301 មានកាមេរ៉ា 3.2 MP និងកម្មវិធីមួយចំនួនទៀតដូចជា (១) Self Timer ៖
សម្រាប់បញ្ជាថត រូបជុំគ្នាជាមួយអ្នកដទៃ ដោយស្វ័យប្រវត្តិដោយការកំណត់វិនាទី,
(២) Self Portrait ៖ សម្រាប់បញ្ជាថត រូបមុខខ្លួនឯង។ កម្មវិធីនេះ នេះណែនាំម្ចាស់
មុខឲ្យងាកទៅ ឆ្វេងឬទៅស្តាំដើម្បីថតឲ្យ បានរូបភាពស្ថិត នៅចំប្លង់កណ្តាលនៃកាមេរ៉ា,
(៣) Panorama ៖ សម្រាប់ថតរូបដែលមានបណ្តោយ លាតសន្ធឹងវែងឆ្ងាយ,
(៤) Sequential shot ៖ សម្រាប់ថតច្រើនប៉ុស្តិ៍ក្នុងពេលតែមួយដែលផ្តល់លទ្ធភាព
ឲ្យយើងជ្រើស រើសរូបដែលស្អាតជាងគេ ។ រូបភាពអាចដាក់បញ្ចូល ទៅក្នុងបណ្តាញ
សង្គម ឬ ផ្ញើទៅកាន់ទូរស័ព្ទដទៃ ដោយប្រើប្រាស់មុខងារ Slam ។
អ៊ិនធឺណិត និងកម្មវិធីបណ្តាញសង្គម
Nokia 301 ទ្រទ្រង់អ៊ិនធឺណិត 3.5G និងមាន Nokia Xpress Browser ដែលបង្រួម
ទំហំទិន្នន័យដល់ ទៅ 90% ធ្វើឲ្យអ៊ិនធឺណិតដើរលឿង និងចំណាយតិច ។ អ្នកប្រើប្រាស់
អាចមើលវីដេអូនៅក្នុង YouTube, អាចទាញយកវីដេអូពីកម្មវិធី Vuclip ហើយអាចមើល
វីដេអូបាន ទោះជាដាក់ទូរស័ព្ទផ្តេក ឬ បញ្ឈរ ក៏ដោយ ។
កម្មវិធីបណ្តាញសង្គមល្បីៗដូចជា Facebook, eBuddy, WhatsApp និង Twitter ត្រូវបាន
ដាក់បញ្ចូល នៅលើអេក្រង់រួចជាស្រេចនៅក្នុង Nokia 301 ។ ក្រៅពីនេះទូរស័ព្ទ Nokia 301
ក៏មានកម្មវិធី Mail for Exchange (Light version) ភ្ជាប់មកជាមួយស្រាប់ទៀតផង។ Nokia 301
ដាក់លក់នៅលើទីផ្សារ ក្នុងតម្លៃប្រហាក់ប្រហែល ៨៣ ដុល្លារសហរដ្ឋអាមេរិក៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល