CamNews

ទូរស័ព្ទ 

លេចចេញរូបភាព Render Galaxy S7: នឹងមានម៉ូដែល Plus តាំងពីដើមឆ្នាំ, ប៊ូតុង Home រាងជ្រុងជាងមុន?

យោងតាមគេហទំព័របច្ចេកវិទ្យា GSMArena បានឲ្យដឹងថា ខ្លួនទើបទទួលបានព័ត៌មានថ្មីៗមួយចំនួន ស្តីពី Galaxy S7 ពីក្រុមហ៊ុនផលិតឧបករណ៍គ្រឿងផ្សំ ITSkin។ ក្នុងនោះ Galaxy S7 ដែលជិតធ្វើការ បង្ហាញខ្លួន នៅឆ្នាំក្រោយ ក៏នឹងមានពីរម៉ូដែលផ្សេងគ្នា។ មួយម៉ូដែលក្នុងចំណោមពីរនេះ នឹងមានខ្នាត វិមាត្រទាំងបី (បណ្តោយ ទទឹង និងកម្រាស់)143.37 x 70.8 x 6.94 mm ហើយមួយម៉ូដែលទៀតដែល នៅសល់ នឹងមានទំហំ ធំជាងច្រើន ពោលគឺមានខ្នាតវិមាត្រទាំងបី 163.32 x 82.01 x 7.82mm។

តាមរយះព័ត៌មាននេះ ធ្វើឲ្យគេដាក់ ជាចម្ងល់ថា ម៉ូដែលគំរូទី២នេះ គឺស្ថិតក្នុងស៊េរី “Plus” ជាមួយនឹង អេក្រង់ទំហំធំជាង ឬអត់? បើសិនជា Samsung ពិតជាបង្ហាញណែនាំម៉ូដែល Plus ពិតមែន តើវានឹងប្រើ ប្រាស់អេក្រង់ប្រភេទកោង ឬអត់ (S7 Edge Plus បច្ចុប្បន្នប្រើប្រាស់អេក្រង់ទំហំ 5,7 inch ប៉ុននឹង Note 5)? ជាក់ស្តែង គ្រប់រឿងគឺស្ថិតក្នុងកំរិតជាព័ត៌មាន ចចាមអារាម ដូច្នេះយើងត្រូវរង់ចាំដល់ដើមឆ្នាំក្រោយ ទើបទទួលបានចម្លើយដ៏ត្រឹមត្រូវមួយ។


បើនិយាយពីការរចនាម៉ូត រូបរាងខាងក្រៅនៃរូបភាព Render នេះវិញ Galaxy S7 មិនចំនុចអ្វីខុសប្លែក ច្រើនទេ បើប្រៀបជាមួយនឹង Galaxy S6 ពោលគឺឃើញមានតែប៊ូតុង Home ដែលធម្មតាធ្វើរាងមូលនៅ គែមៗ បែរប្តូរមកធ្វើរាងជ្រុងៗជាងមុនវិញ ហើយរន្ធដាក់ស៊ីមវិញ ប្តូរពីដាក់នៅផ្នែកខាងលើ មកដាក់នៅ ផ្នែកចំហៀង វិញ។ តាមប្រភពព័ត៌មានចចាមអារាមកាលពីពេលមុន បានឲ្យដឹងថា Galaxy S7 នឹងមាន ម៉ូដែលប្រើប្រាស់ chip Exynos 8890 ផងនិង​ Snapdragon 820 ផង៕

អានអត្ថបទ៖ iPhone 7 ធ្លាក់ចុះ​ មិនមែនការបែកស្រាំ ដោយសារពឹងលើប្រព័ន្ធប្រតិកម្មនេះ? (Video inside)

 

អានអត្ថបទ៖ លេចចេញរូបរាង Lumia 850 មានកម្រាស់ស្តើង ស៊ុមព័ទ្ធតួស្មាតហ្វូន ធ្វើពីលោហធាតុ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, Tinhte


Tags: Galaxy S7 Samsung Smartphone Hightech