CamNews

តារា 

ម្ចាស់ក្លឹប Manchester United បានស្លាប់បាត់បង់ ជីវិតហើយនៅក្នុងអាយុ ៨៥ ឆ្នាំ

កាលពីឆ្នាំ ២០០៥ មានសេដ្ឋីមុខជំនួញ អាមេរិកម្នាក់ បានធ្វើអោយ ពិភពបាល់ទាត់ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយបានទិញ ក្លឹបបាល់ទាត់ Manchester United ហើយធ្លាក់ទៅក្នុង រណ្តៅបំណុល វ័ណ្ឌក ដែលនោះគឺ Malcolm Glazer ។



ថ្ងៃនេះ Manchester United ប្រកាសអំពី ដំណឹងមួយដ៏សោកសៅគឺថា ម្ចាស់ក្លឹប Malcolm Glazer បានស្លាប់បាត់បង់ ជីវិតហើយ​ ក្នុងវ័យ ៨៥ ឆ្នាំដោយរោគាពាធ ។ Malcolm Glazer បានធ្លាក់ខ្លួន ឈឺយូរណាស់ មកហើយដែល បានដាក់កូនប្រុស និងកូនស្រីជា អ្នកកាន់កាប់ Manchester United ។ បើតាមប្រវត្តិរបស់គាត់លោក Malcolm Glazer កើតនៅថ្ងៃទី ២៥ សីហា ១៩២៨ នៅឯ Rochester ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។ រកស៊ីលើមុខរបរ ឱពុករហូតដល់ ក្លាយជាអ្នក មានទិញក្លឹប បាល់អោប Tampa Bay Buccaneers នៅអាមេរិកក្នុងតំលៃ ១៩០ លានដុល្លារក្នុង ឆ្នាំ ១៩៩៥ ។ ក្រោយមក ក៏មានគំនិតចង់ទិញក្រុម Baseball LA. Dodger តែបរាជ័យ ក៏បង្វែរមុខ មកទិញក្លឹប Manchester United វិញនៅឆ្នាំ ២០០៥ ។ Malcolm Glazer បន្តបង្កើនលុយលើភាគ ហ៊ុនក្នុងក្លឹប រហូតដល់ទិញយក ភាគហ៊ុន Manchester United បានរហូតដល់ទៅ ៩៨ % ដូចនេះ Malcolm Glazer ឬគ្រួសារ Glazer ក្លាយជាម្ចាស់ក្លឹប Manchester United នៅខែ មិថុនា ២០០៥ ជាផ្លូវការ ។ ការទិញក្លឹប Manchester United យ៉ាងកំរោលនេះ ធ្វើអោយក្លឹប ជាប់បំណុលរាប់រយ លានដុល្លារ រហូតដល់ឆ្នាំ ២០១០ ទើបគ្រួសារ Glazer សងគេអស់ ។ 



អ្នកគាំទ្រ MAnchester United ជាច្រើនមិនពេញចិត្ត លើក្រុមគ្រួសារ Glazer ឡើយតែ ទោះជា យ៉ាងណាក្តី ចាប់តាំងតែពីពេល Glazer មកកាន់កាប់ក្លឹបនេះ Manchester United ឈ្នះពានរង្វាន់ Premier League បាន ៥ ដងនិង Champion League ម្តង ៕


 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 

 


Tags: football manchester united glazer malcolm glazer