CamNews

ទូរស័ព្ទ 

Galaxy S III នៅតែលក់ដាច់ បើទោះជា iPhone 5 បង្ហាញខ្លួន

ស្ថិតិថ្មីរបស់ Localytics បានឲ្យដឹងថា, Galaxy S III នៅតែពេញនិយមបើទោះជា iPhone 5
បានបង្ហាញខ្លួនជាផ្លូវការនៅលើទីផ្សារក៏ដោយ។ ចាប់ពីថ្ងៃទី 1/8/2012, ការលក់ Galaxy S III
បានកើនឡើងជាមធ្យម 9% រៀងរាល់សប្តាហ៍ក្នុងរយះពេល 2ខែជាប់គ្នា។ ទន្ទឹមនឹងនោះ ការ
ទិញផលិតផលនេះ ក៏មានការកើនឡើងក្រោយពេលតុលាការកាត់ក្តីសំរេចថា Samsung រំលោភ
ប័ណ្ណប៉ាតង់របស់ Apple (កើនឡើងដល់ 16% ក្នុងសប្តាហ៍ចន្លោះពីថ្ងៃទី 21/8 ដល់ 27/8)។

ក្នុងសប្តាហ៍ចន្លោះពីថ្ងៃទី4/9 ដល់ 10/9, ការលក់របស់ Galaxy S III មានការធ្លាក់ចុះពេលដែល
Apple ចាប់ផ្តើមធ្វើការចែកចាយ iPhone 5 (ពីថ្ងៃទី 12/9) ប៉ុន្តែតំរូវការបានកើនឡើងវិញយ៉ាង
ឆាប់រហ័ស។ បើតាមអ្នកជំនាញបានឲ្យដឹងថា Galaxy S III ទទួលបានជោគជ័យដោយសារតែ
Hardware និងដំណើរការបានយ៉ាងល្អ។ ម៉្យាងទៀត Samsung មានផែនការយុទ្ធសាស្ត្រទីផ្សារ
និងផ្សាយពាណិជ្ជកម្មមានប្រសិទ្ធិភាព ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការចាប់អារម្មណ៍៕
 
ដោយ៖ សិលា
ប្រភព៖ k14

Tags: Galaxy S III best sale samsung smartphone iphone hightech