CamNews

ទូរស័ព្ទ 

Galaxy Note III នឹងបង្ហាញខ្លួននៅថ្ងៃទី ០៤ ខែកញ្ញា នៅអឺរ៉ុប

ជាមួយនឹងរូបភាពបែបគំនូរ ដែលគេបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវអក្សរថា "Note the
date 04.09.13 Berlin" ពេលដែលបានផ្ញើទៅបណ្តាក្រុមអ្នកបច្ចេកវិទ្យា, Samsung បានកំណត់
បញ្ជាក់នូវថ្ងៃបង្ហាញខ្លួនរបស់ Phablet ជំនាន់ថ្មី។ ការបង្ហាញខ្លួន Galaxy Note III នៅដើមខែ
កញ្ញា ខាងមុខនេះ នឹងមានឈ្មោះថា "Samsung Unpacked 2013 Episode 2" ដូចជាព្រឹត្តិការណ៍
តពី ព្រឹត្តិការណ៍ នៃការបង្ហាញខ្លួនរបស់ Galaxy S4 ដែលបានប្រារព្ធកាលពីខែមេសា កន្លងទៅ។

ដូចទៅនឹង Galaxy Note និង Note II, Galaxy Note III នឹងបង្ហាញខ្លួនមុនថ្ងៃបើកសម្ភោធការតាំង
ពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុត នៅអឺរ៉ុប (IFA 2013) ដែលនឹងប្រារព្ធឡើងនៅទីក្រុង Berlin ប្រទេស
អាឡឺម៉ង់ ដែរ។ ប៉ុន្តែឆ្នាំនេះ ទន្ទឹមនឹងការបង្ហាញខ្លួននៅអឺរ៉ុប ក្រុមហ៊ុនកូរ៉េមួយនេះ ក៏បានប្រារព្ធ
បន្ថែមនូវព្រឹត្តិការណ៍មួយ ឯទីក្រុង New York សហរដ្ឋអាមេរិច ដែលសន្យាថានឹងនាំមកនូវ ការ
ដកពិសោធបច្ចេកវិទ្យាថ្មីៗនៅលើ ត្រកូល Galaxy ជំនាន់ក្រោយផងដែរ។

បើតាមព័ត៌មានចចាមអារាមជាច្រើនមុននេះ បានឲ្យដឹងថា Note III នឹងបំពាក់នូវអេក្រង់ឡើងដល់
5,9 inch ជាមួយកំរិតពន្លឺ Full HD, ជំនួសឲ្យ HD 5,5 inch នៃជំនាន់មុន។ ក្រៅពីនេះ ស្មាតហ្វូននៅ
អាប់ដេត CPU (8 Core), កាមេរ៉ា រួមជាមួយ Features ល្អៗ និងប៊ិច S-Pen ភ្ជាប់មកជាមួយថែម
ទៀតផង៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy Note III release on 4/9 Europe Berlin samsung smartphone hightech