CamNews

ទូរស័ព្ទ 

Nokia Edge ជាស្មាតហ្វូនដែលទទួលបានការចាប់ អារម្មណ៍ច្រើន នាបច្ចុប្បន្ន

យើងទាំងអស់គ្នាធ្លាប់បានដឹងអំពីស្មាតហ្វូន Nokia ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ ប៉ុន្តែ ម៉ូដែល
ទូរស័ព្ទលំដាប់ខ្ពស់ អេក្រង់កោងដូច Galaxy S7 Edge របស់ Nokia គឺមិនទាន់បង្ហាញខ្លួន ហើយ
Nokia Edge គឺជាឈ្មោះដែលកំពុងត្រូវបានគេទន្ទឹងរង់ចាំបំផុត។

កាលពីថ្ងៃទី ២៥វិច្ឆិកាកន្លងទៅ ម៉ូដែល concept Nokia Edge មួយដែលត្រូវបានរចនាឡើង
ដោយ Michael Muleba បានបង្ហាញខ្លួន ប្រកបដោយភាពទាក់ទាញ ជាមួយនឹងរូបរាងអេក្រង់
កោងទេរទៅសងខាង កាមេរ៉ាមិនលយចេញមកក្រៅ។ ប៊ូតុង Home ត្រូវបានបំពាក់លើអេក្រង់
ហើយវាក៏មានមុខងារដូចទៅនឹង Galaxy S7 Edge របស់ Samsung។

បើទោះវាគ្រាន់តែជា concept ប៉ុន្តែ វាពិតជាទទួលបានការចាប់អារម្មណ៍ច្រើន ហើយអ្នកនិយម
ប្រើផលិតផលរបស់ Nokia យល់ថា បើសិន Nokia Edge ស្អាតបែបនេះពិតមែន នោះវានឹងមាន
គេប្រើច្រើន។ អ្នកខ្លះនិយាយថា Nokia នឹងគ្រប់គ្រងទីផ្សារស្មាតហ្វូនពិភពលោក បើសិន Nokia
Edge បង្ហាញខ្លួន។ មនុស្សមួយចំនួនអះអាងថា Noikia Edge នឹងធ្វើឱ្យ iPhone ក្លាយជាទូរស័ព្
ទហួសសម័យមិនខាន។

ប្រែសម្រួល ៖ តារា
ប្រភព ៖ concept-phones