Concept iPhone 8 នេះគឺពិតជាត្រូវតាមការរំពឹងទុករបស់អ្នកគាំទ្រផលិតផលរបស់ Apple។
អ្នកគាំទ្រស្មាតហ្វូនរបស់ Apple ប្រាកដជាកំពុងតែទន្ទឹងរង់ចាំម៉ូដែល iPhone ថ្មីមួយដែល
មានរូបរាងប្លែកជាងមុន ហើយដើម្បីតបទៅនឹងការរំពឹងទុកនេះ Techconfigurations បាន
យកគំនិតពីការបែកធ្លាយថ្មីៗនេះ រួមនឹងបណ្ណកម្មសិទ្ធិបញ្ហារបស់ Apple ក្នុងរយៈពេលកន្លង
បង្កើតបានជាម៉ូដែល concept iPhone 8 មួយដែលមានរូបរាងដ៏គួរឱ្យចាប់អារម្មណ៍។
អេក្រង់កោងមិនមែនជាអ្វីមួយដែលមានភាពប្រណិតខ្ពស់នោះទេ សម្រាប់ឧបករណ៍ចល័ត
ព្រោះថា វាបានបង្ហាញខ្លួននៅលើស្មាតហ្វូន Android ជាច្រើន ដូចជា Galaxy S6 edge,
S7 edge ឬ Vivo Xplay 5 Elite ជាដើម។ ប៉ុន្តែ គេជឿថា អេក្រង់កោងរបស់ iPhone 8
ប្រាកដជានឹងមានភាពខុសគ្នាមិនខាន បើធៀបនឹងស្មាតហ្វូនរបស់ Samsung។
រូបថតខាងក្រោមនេះ បង្ហាញថា អេក្រង់កោងរបស់ iPhone 8 លាតសន្ធឹងពេញផ្ទៃខាងមុខ
របស់អេក្រង់ ដែលភ្ជាប់ជាមួយនឹងស៊ុមលោហធាតុដ៏រឹងមាំ។ Concept iPhone 8 ប្រើអេក្រង់
OLED ដូចទៅនឹងព័ត៌មានចចាមអារ៉ាមកន្លងមក។ ខាងខ្នងរបស់ស្មាតហ្វូននេះ មានកាមេរ៉ា
មួយគូ ប៉ុន្តែ ខ្សែក្រឡាអង់តែន ត្រូវបានបំបាត់ ធ្វើឱ្យស្មាតហ្វូននេះ មានភាពទាក់ទាញបំផុត។
ដើម្បីបានច្បាស់ជាងនេះ សូមអញ្ជើញមិត្តអ្នកអាន មកទស្សនារូបភាពខាងក្រោម ៖
ប្រែសម្រួល ៖ បុត្រា