CamNews

ទូរស័ព្ទ 

នឹងមានអ្វីកើតឡើង ពេលដាក់ឲ្យ Galaxy S7 Edge រងក្រោមកម្លាំងសង្កត់ ដល់ទៅ ៤០០តោន? (មានវីដេអូ)

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាគិតថា វីដេអូការពិសោធន៍ខាងក្រោមនេះ គ្រាន់តែជាវីដេអូធម្មតាមួយ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍នោះទេ ព្រោះថាបើកាលណាដែលដាក់វត្ថុអ្វីមួយនៅក្រោមម៉ាស៊ីនសង្កត់ ក្រោមកម្លាំងសង្កត់ដ៏ធ្ងន់មួយ វត្ថុនោះប្រាកដជាសំប៉ែតដូចចេកចៀនមិនខាន។ ប៉ុន្តែវាមិន ធម្មតាដូច្នេះ ទេ ពោលគឺវីដេអូនៃការពិសោធន៍នេះ ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយហេតុតែប្រិយមិត្ត នឹងបានឃើញ នូវអណ្តាតភ្លើងជាមួយនឹងផ្សែងហុយទ្រលោម អមដោយវត្ថុរាវពណ៌ខ្មៅហូរចេញមក ក្រៅ មើលទៅដូច ជាឈុតភាពយន្តហូលីវូដមួយ អ៊ីចឹងដែរ។


គួរយកចិត្តទុកដាក់ដែរថា អ្នកមិនត្រូវសាកល្បងធ្វើដូច្នេះ នៅក្នុងផ្ទះនោះទេ។ អណ្តាតភ្លើង និងវត្ថុរាវ ជាពិសេសសារធាតុចេញពីថ្ម គឺវាមានជាតិពុល រីឯអណ្តាតភ្លើងនោះក៏អាចបណ្តាលឲ្យមានអគ្គីភ័យ ឆេះផ្ទះផងដែរ៕

- អានអត្ថបទ៖ HTC 10 នឹងបំពាក់បណ្តាប៊ូតុង Touch នៅខាងក្រោម ជំនួសឲ្យការបំពាក់នៅខាងក្នុង អេក្រង់ ដូចម៉ូដែលមុនៗ
- អានអត្ថបទ៖ MacBook Pro ស៊េរីថ្មី នឹងមានការរចនាម៉ូតដូច MacBook 12" Retina, ស្តើងជាងទាំង MacBook Air ទៀត?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte, Youtube


Tags: Hydraulic Press Samsung Galaxy S7 Edge Smartphone Hightech