(ក្រុងរីយ៉ូ)៖ គ្រូបង្វឹកកីឡារត់ប្រណាំងរបស់កេនយ៉ា លោក John Anzrah ត្រូវបានគណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិក Rio 2016 បញ្ជូនត្រឡប់មកប្រទេសវិញភ្លាមៗ នៅថ្ងៃព្រហស្បតិ៍ ក្រោយពីរកឃើញមានការជាប់ពាក់ព័ន្ធនឹងសារធាតុហាមឃាត់។
សារព័ត៌មាន Reuters បានចេញផ្សាយឲ្យដឹងថា គ្រូបង្វឹក John Anzrah ត្រូវបានគេរកឃើញថា បានលួចផ្តល់សារធាតុហាមឃាត់ក្នុងកីឡា ទៅឲ្យកូនសិស្សរបស់ខ្លួន គឺកីឡាករ Ferguson Rotich ដែលត្រៀមរត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍ Rio 2016 តាមរយៈការពិនិត្យទឹកនោម។
នេះជារឿងមិនប្រក្រតីដំបូងគេ ដែលបានកើតឡើងក្នុង Olympic Games 2016 នៅប្រេស៊ីល គ្រាដែលសារធាតុហាមឃាត់ (សារធាតុប៉ូវកម្លាំង) កំពុងត្រូវបានយកចិត្តទុកដាក់ និងធ្វើឲ្យរុស្ស៊ី ឈឺក្បាលផងដែរ ដោយសារតែអត្តពលិករបស់ខ្លួន បានលួចប្រើនាពេលកន្លងមក៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង