គណនី @SamsungExynos ទើបតែធ្វើការបង្ហោះនៅលើ Twetter ឲ្យដឹងថា Galaxy Note 4 អាចនឹង ត្រូវបានបំពាក់នូវ Sensor ស្គែនប្រស្រីភ្នែក។ Tweet នេះនៅបានបន្ថែមឲ្យដឹងថា សមត្ថភាពការពារ សុវត្ថិភាពរបស់ស្មាតហ្វូន នឹងមានការប្រសើរឡើងជាងមុន តាមរយះ Feature ដ៏លេចធ្លោនេះ។
បើសិនជាព័ត៌មានខាងលើនេះជាការពិត Galaxy Note 4 អាចនឹងបំពាក់នូវយន្តការការពារសុវត្ថិភាព បានល្អជាង ការស្គែនក្រយៅដៃ ដែលបច្ចុប្បន្នកំពុងតែមានវត្តមាននៅលើ Galaxy S5 និង iPhone 5S។
Samsung បានរំពឹងទុកនូវថ្ងៃបង្ហាញខ្លួនរបស់ Galaxy Note 4 នៅឯពិព័រណ៌ IFA 2014 នឹងប្រារព្ធធ្វើ ឡើងនៅខែកញ្ញា ខាងមុខនេះ។ ស្មាតហ្វូននេះត្រូវបានគេឲ្យដឹងថា នឹងមានលក្ខណៈសម្បត្តិរួមមាន អេក្រង់ QHD 5,7 inch, CPU 8 Core Exynos 5433, chip ក្រាហ្វិក Mali-T760, RAM 3 GB, មេម៉ូរី ក្នុងទំហំ 32 GB, កាមេរ៉ាក្រោយ 16 MP និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។ ក្រៅពីនេះ ម៉ូដែលមួយផ្សេងទៀតរបស់ Galaxy Note 4 នឹងប្រើប្រាស់ CPU Snapdragon 805 និង chip ក្រាហ្វិក Adreno 420៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing