CamNews

ទូរស័ព្ទ 

Galaxy S7 មានទំហំស្មើគ្នាត្រឹម S6, គែមៗរាងកោងៗ, កាមេរ៉ាមិនសូវលយចេញមកក្រៅ, មានរន្ធបន្ថែមមេម៉ូរីកាត

តាមប្រភពព័ត៌មានពី ShaiMizrachi ដែលជាបុគ្គលម្នាក់ធ្លាប់ផ្គត់ផ្គង់ព័ត៌មានយ៉ាងត្រឹមត្រូវ ស្តីពីខ្នាត វិមាត្រ របស់ Samsung Galaxy S6 Edge Plus កាលពីឆ្នាំមុននោះ ពេលនេះគាត់បានបន្តបញ្ចេញនូវ ទំហំខ្នាតវិមាត្រ (ប្រវែងបណ្តោយ និងទទឹង) របស់ Galaxy ជំនាន់ក្រោយ គឺ Galaxy S7 និង Galaxy S7 Edge។ យោងតាម ទំហំដែលបានផ្គត់ផ្គង់ដោយ ShaiMizrachi  ប្រវែងបណ្តោយ និងទទឹងរបស់ Galaxy S7 គឺស្មើគ្នាត្រឹមនឹង ប្រវែងបណ្តោយ និងទទឹងរបស់ Galaxy S6។ ជាក់ស្តែងការរចនាម៉ូត ជាទូទៅ គឺបានយកលំនាំតាម Galaxy Note 5/S6 Edge Plus ជាមួយនឹងផ្នែកគែមៗ ខាងមុខ និងខាង ក្រោយមានរាងកោងៗ ជំនួសឲ្យផ្ទៃរាបស្មើដូច នឹង​ Galaxy S6។


នៅក្នុងរូបភាពដែល ShaiMizrachi បានផ្គត់ផ្គង់មក យើងអាចសង្កេតមើលឃើញ ព័ត៌មានគួរឲ្យចាប់ អារម្មណ៍ យ៉ាងតិចបីទៀតគឺ៖ Galaxy S7 នឹងមិនមាន infrared ទេ, កាមេរ៉ាក្រោយនឹងមិនសូវលយ ចេញមកក្រៅច្រើន ដូចមុន ហើយវាស្ទើរតែជាក់លាក់ថា Galaxy S7 Edge នឹងមានទំហំអេក្រង់​ 5,5 inch ចំណែក Galaxy S7 មានទំហំ  5,2 inch។ ក្រៅពីនេះតាមព័ត៌មានដែលគេហទំព័រ Androidauthority ទទួលបាន បានឲ្យដឹងថា Galaxy S7 នឹងមានគាំទ្ររន្ធសម្រាប់ដាក់បន្ថែមមេម៉ូរីកាត ប៉ុន្តែ S7 Edge នឹងមិនមានទេ។

Samsung Galaxy S7:

  • អេក្រង់ទំហំ 5.2-inch Quad HD Super AMOLED
  • Snapdragon 820 (អាមេរិច, ចិន) / Exynos 8890 (អឺរ៉ុប, អាស៊ី)
  • RAM ​4GB
  • អង្គផ្ទុកទិន្នន័យក្នុង 32GB / 64GB, អាចបន្ថែមមេម៉ូរីក្រៅបាន
  • កាមេរ៉ាក្រោយទំហំ 20MP Sony IMX300, បច្ចេកវិទ្យាទប់លំនឹង
  • LTE Cat 12 (ល្បឿនដោនឡូត 600Mbps)
  • អេក្រង់ទំហំ 5.5-inch Quad HD Super AMOLED
  • Snapdragon 820 (អាមេរិច, ចិន) / Exynos 8890 (អឺរ៉ុប, អាស៊ី)
  • RAM 4GB
  • អង្គផ្ទុកទិន្នន័យក្នុង 32GB / 64GB, មិនអាចបន្ថែមមេម៉ូរីក្រៅបានទេ
  • កាមេរ៉ាក្រោយទំហំ 20MP Sony IMX300, បច្ចេកវិទ្យាទប់លំនឹង
  • LTE Cat 12 (ល្បឿនដោនឡូត 600Mbps)

- អានអត្ថបទ៖ ស្ងាត់ៗ លេចចេញលក្ខណៈសម្បត្តិរបស់ Galaxy S6 mini អេក្រង់ ៤,៦អ៊ីន
- អានអត្ថបទ៖ iPhone 7 អាចនឹងបង្ហាញខ្លួន នៅពាក់កណ្តាលដើមឆ្នាំ២០១៦ ដើម្បីប្រជែងទីផ្សារ ជាមួយ Galaxy S7?
- អានអត្ថបទ៖ ទីបំផុត Samsung បង្ហាញណែនាំ Galaxy A9 ជាផ្លូវការហើយ៖ អេក្រង់ធំ 6” Full-HD, RAM 3GB, ថ្ម 4000mAh

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Androidauthority, Tinhte


Tags: Galaxy S7 Galaxy S7 Edge Samsung Smartphone Hightech