(ម៉ាឌ្រីដ)៖ ក្រុមស្តេចស Real Madrid របស់អេស្ប៉ាញ បានឡើងទៅឈរមុននៃវគ្គ៨ក្រុមចុងក្រោយក្នុង Champions League ក្រោយទម្លាក់ក្រុមភ្ញៀវ AS Roma ២-០ បន្ថែមទៀតជើងទី២យប់មិញ ក្រោយជើងទី១ បំបាក់ ២-០ ដោយ សរុបលទ្ធផលទាំងពីរជើង ៤-០ ក្នុងវគ្គ១៦ក្រុមនោះ ។
កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo រកបានគ្រាប់ទី១ នៅនាទីទី៦៤ មុនពេល៤នាទីបន្ទាប់មិត្តរួមក្រុម James Rodriguez រកបានគ្រាប់ទី២ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង Real Madrid ២ និង Roma ០ គ្រា ដែលក្រុម Wolfsburg របស់អាល្លឺម៉ង់បានយកឈ្នះក្រុមភ្ញៀវ Gent របស់ប៊ែលហ្ស៊ិក ដោយលទ្ធផល ១-០ យប់មិញនេះ ដោយសរុបលទ្ធផលទាំងពីរជើង Wolfsburg ៤ និង Gent ២ ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី