CamNews

កីឡាអន្តរជាតិ 

Real Madrid ពេញជើងល្អណាស់ពេលជួប Sporting Lisbon ក្នុង Champions រាត្រីនេះ

(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងស្តេចស Real Madrid របស់អេស្ប៉ាញ ពុំមានកីឡាករណាមួយរងរបួសគួរឲ្យបារម្ភ​អ្វី​ឡើង ពោល​គឺ​ពេញ​ជើង​ល្អ​ណាស់ ក្នុង​ការ​ជួប​ប្រកួត​ទល់​នឹង​ក្រុម​ភ្ញៀវ Sporting Lisbon មកពីព័រទុយហ្គាល់ម៉ោង ១៖៤៥​នា​ទី​រំលង​អាធ្រាត្រ​នេះ​ក្នុង​ជើង​ទី​១ នៃ UEFA Champions League រដូវ​កាល​ថ្មី​ឆ្នាំ​២០១៦-២០១៧​។

កីឡាករខ្សែប្រយុទ្ធជួរមុខទាំង៣ Alvaro Morata, Gareth Bale និង Christiano Ronaldo ជាដើមនោះ សុទ្ធតែត្រូវ​បាន​គ្រូ​បង្វឹក Zinedine Zidane ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ដូច​គ្នា ក្នុងការស្វាគមន៍ក្រុមអតីតក្លឹបចាស់ របស់ Ronaldo តាំង​ពី​កុ​មារ​ភាព​នៅ​ពហុ​កីឡ​ដ្ឋាន Santiago Bernabeu ក្នុង​ពូល F។

ក្រុមដែលបញ្ចប់ទៅដោយជើងឯករងនៃ La Liga តាមពីក្រោយ FC Barcelona នារដូវកាលមុន ធ្វើបានល្អជាងគេក្នុង​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​នេះ ដោយ​លេង​៣​ប្រកួត​ក្នុង​លីគ​កំពូល​អេស្ប៉ាញ ឈ្នះទាំង៣ ឈរនៅកំពូលតារាងបណ្តោះ អាសន្នមាន ៩ពិន្ទុពេញ ហើយការជួបជាមួយនឹង Sporting រាត្រីនេះដូចជាមិនសូវជាបញ្ហាអ្វីឡើយសម្រាប់ក្រុមយក្ស ដែលឈ្នះជើងឯក Champions League បាន១១ដងច្រើនជាងគេ៕

ក្រុម Real Madrid (អេស្ប៉ាញ)

ក្រុម Sporting Lisbon (ព័រទុយហ្គាល់)

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Real Madrid