CamNews

កីឡាអន្តរជាតិ 

Manchester United បញ្ចប់កុងត្រា ១៣ ឆ្នាំជាមួយ Nike ស្រវាចាប់កុងត្រាថ្មីជាមួយ adidas តំលៃរាប់លានផោន

បន្ទាប់ពីចាប់ដៃ សហការជាមួយគ្នា អស់រយៈពេល ១៣ រដូវកាលរួចមក Manchester United និងក្រុមហ៊ុន ផ្គត់ផ្គង់សំភារះកីឡា Nike បានដាច់ខ្សែចំណង មុខជំនួញហើយដោយសារតែមិន យល់ព្រមនិង តំលៃថ្មីដែល Manchester United ចង់បាន ។



តែមិនអីទេ Manchester United មានផែនការ ទី ២ របស់ខ្លួនរួចទៅហើយ ដោយថ្មីៗនេះបានចុះ កុងត្រាថ្មី ជាមួយនិង Adidas រួចទៅហើយ ។ បើតាមប្រភព ព័ត៌មានបានអោយដឹងថា Adidas បានចុះកុងត្រា ជាមួយនិង Manchester United ក្នុងតំលៃ ៧៥០ លានផោន ដើម្បីក្លាយជាអ្នក ផ្គត់ផ្គង់និងផលិត សំលៀកបំពាក់អោយ Manchester United ។ កុងត្រានេះ ត្រូវបានគេដឹងថា នឹងមានសុពលភាពជាង ១០ ឆ្នាំហើយនិង បន្តទៅ ៣ បន្ថែមទៀត ។



វាពិតជា គួរអោយភ្ញាក់ផ្អើលណាស់ ដែលក្រុមហ៊ុន Adidas ហ៊ានបោះទុនធំបែបនេះ បើទោះបី ជារដូវកាលមុនក្រុមនេះ លេងមិនបានល្អក៏ដោយ តែជាមួយនិង Louis Van Gaal ធ្វើអោយក្រុម ហ៊ុន Adidas មានទំនុកចិត្តជាខ្លាំង ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: football manchester united nike adidas