CamNews

កូនអ្នកមាននៅតៃវ៉ាន់ ចេញសារភាពចំពោះ រឿងដាក់ថ្នាំសណ្ដំ និងរំលោភតារាស្រី៦០នាក់

យោងតាមព័ត៌មានថ្មីបំផុតពីប្រភព C-biz បានអោយដឹងថា កូនអ្នកមានដែលត្រូវបាននគរបាល
តាមចាប់ខ្លួន ដោយសារជាប់ទាក់ទឹននឹងការដាក់ថ្នាំសណ្ដំ និងរំលោភសិល្បការិនី ចំនួន ៦០នាក់
នោះ បានចូលមកសារភាពទោសកាលពីថ្ងៃទី ២៣ សីហា បន្ទាប់ពីបានរត់គេចខ្លួន ២៣ថ្ងៃ។

ក្រុមអ្នកយកព័ត៌មានជាច្រើននាក់ បាន និងកំពុងតាមប្រមាញ់ព័ត៌មាននេះ នៅមុនពេលដែល
ជនសង្ស័យ Li Zongrui បង្ហាញខ្លួន ក្នុងសម្លៀកបំពាក់ខ្មៅ និងសក់ក្បាលកន្ទ្រីងកន្ទ្រើង។ មិនយូរ
ប៉ុន្មាន គេក៏ឃើញមានក្រុមមេធាវីដែលមានគ្នា ៣នាក់ ដើរតាមក្រោយកូនអ្នកមានរូបនេះ។

បច្ចុប្បន្ន នគរបាលកំពុងធ្វើការស្រាវជ្រាវរឿងលើទីតាំងដែល Li Zongrui ធ្លាប់បានលាក់ខ្លួន ក្នុង
ពេលកន្លង ហើយនឹងរកអោយឃើញថា តើអ្នកណាខ្លះបានជួយដល់ Li Zongrui ក្នុងការប្រព្រឹត
អំពើអាក្រក់ និងថា តើតារាស្រីណាខ្លះដែលត្រូវបានចាប់រំលោភដោយ Li Zongrui។

គួរបញ្ជាក់ថា Li Zongrui ជាកូនអ្នកមាននៅតៃវ៉ាន់ ត្រូវបានគេចោទប្រកាន់ពីបទដាក់ថ្នាំសណ្ដាំ និង
រំលោភលើសិល្បការិនីចំនួន ៦០រូប ព្រមទាំងថតវីដេអូ ក្នុងពេលចាប់រំលោភនោះផងដែរ។

ប្រភពពីនគរបាល បានអោយដឹងថា Li Zongrui បានពឹងអោយមេធាវីរបស់ខ្លួនទូរស័ព្ទមកសុំសារ

ភាពទោស កាលពីថ្ងៃទី ២៣ សីហា បន្ទាប់ពីបានរត់គេចខ្លួនអស់ ២៣ថ្ងៃ៕









ដោយ ៖ សូរីយ៉ា
ប្រភព ៖ CH


Tags: Li Zongrui Taiwan