CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន អះអាងថា ប្រព័ន្ធការពារមីស៊ីល ជាច្រើនកន្លែងបានដាក់ពង្រាយ ដើម្បីប្រឆាំងការបាញ់ សាកល្បងមីស៊ីល

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយនូវប្រព័ន្ធការពារមីស៊ីល នៅតាម​ព្រំដែនជើងគោក និងជើងទឹក​ បន្ទាប់ពីមានការគំរាមបាញ់ សាកល្បងមីស៊ីលជាថ្មី ពីសំណាក់​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ។

មន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះថា ក្រសួងការពារជាតិជប៉ុនបាន​ត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយប្រព័ន្ធការពារមីស៊ីល​​ចំនួន ៣៤កន្លែងត្រូវបានដាក់ពង្រាយ ទាំងនៅលើគោក និងនៅក្នុងលើផ្ទៃទឹក។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានជប៉ុនបានចេញផ្សាយថា កូរ៉េខាងជើង គ្រោងនឹង​បាញ់ សាកល្បងមីស៊ីល នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំផ្ទុះគ្រាប់បែក​អ៊ីដ្រូសែន​ដោយជោគជ័យ៕

- អាន ៖ បែកការណ៍ របាយការណ៍ កូរ៉េខាងជើង គ្រោងសាកល្បង ម៉ីស៊ីល រយៈចម្ងាយឆ្ងាយ ក្រោយគម្រាម បំផ្ទុះគ្រាប់បែក


 

ប្រភព ៖ ស៊ិនហួរ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: North korea Pyongyang Kim Jong Un Hot news Breaking news