CamNews

ព័ត៌មានអន្តរជាតិ 

តើកន្លែងណាដែល លោក Kim Jong Un នឹងសម្រេចជួបផ្ទាល់ជាមួយនិង លោក Donald Trump??

សេអ៊ូល ៖ ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីសប្តាហ៍មុនថា លោកមានបំណងចង់ជួបដោយផ្ទាល់ជាមួយនិងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។ 

ចំពោះទីតាំងនៃការជួបរបស់ប្រទេសទាំងពីរនេះ ក្រុមអ្នកវិភាគ និងក្រុមអ្នកសង្កេតការណ៍បានលើកឡើងពីតំបន់ដែលអាចឲ្យអ្នកទាំងពីរជួបគ្នាបានគឺមានដូចជា ៖ 

PANMUNJOM 

គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលទំនងបំផុត គឺ Security Area in Panmunjom ដែលជាព្រំដែនវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ។ 

JEJU ISLAND

កោះ Jeju ស្ថិតនៅឆ្នេរខាងត្បូងនៃប្រទេសកូរ៉េ ដែលជាកន្លែងមានសុវត្ថិភាពមួយ ។ ហើយកោះ Jeju នេះគឺជាកន្លែងដ៏ល្អបំផុត ដើម្បីរៀបចំកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងអាម៉េរិក ។

EUROPE

ប្រទេសស្វីស ត្រូវបានគេលើកឡើងថា ជាទីកន្លែងអព្យាក្រឹត សម្រាប់កិច្ចប្រជុំកំពូល ។ ប្រទេសទាំង ២ សុទ្ធតែជាប្រទេសដែលមានកេរ្តិ៍ឈ្មោះខ្នាតអន្តរជាតិ ដូច្នេះហើយកន្លែងនេះគឺជាកន្លែងមួយដែលសាកសមផងដែរ ។

ASIA

ទីតាំងដ៏ល្អមួយនេះ គឺស្ថិតនៅក្បែរផ្ទះរបស់ លោក Kim Jong Un ដែលជាទីក្រុងដាច់ស្រយាល និងជាទីក្រុងដែលរួមមាន ក្រុងប៉េកាំងសិង្ហបុរី ហាណូយ ឬ អ៊ួឡានបាតា ក្នុងប្រទេសម៉ុងហ្គោលី អាចជាទីកន្លែងល្អសម្រាប់ការពិភាក្សា ។

ចំពោះការលើកឡើងខាងលើនេះ សុទ្ធតែជាកន្លែងដែល លោក Donald Trump និង លោក Kim Jong Un អាចនឹងត្រូវជួបគ្នា ប៉ុន្តែនៅមិនទាន់មានប្រភពច្បាស់លាស់ណាមួយ បានលើកឡើងអំពី កន្លែងនៃជំនួបរបស់អ្នកទាំងពីរពិតប្រាកដនៅឡើយទេ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Donald Trump Kim Jong Un