CamNews

បច្ចេកវិទ្យា 

Galaxy S III ប្រៀបធៀបល្បឿនជាមួយ គូប្រកួតប្រជែង

ការដែលបំពាក់CPU quad-core Exynos 4 (Samsung ផលិតខ្លួនឯង) បានជួយឲទូរស័ព្ទ
Galaxy
ថ្មីរបស់ខ្លួន យកឈ្នះគូប្រកួតប្រជែងក្នុងការធ្វើពិសោធន៏ជំហ៊ានដំបូងពីល្បឿន
របស់ម៉ាស៊ីន។

ក្នុង Quadrant វាស់ប្រសិទ្ធិភាពទាំងស្រុងប្រព័ន្ធដំណើរការរបស់ម៉ាស៊ីន Galaxy S III ទទួលបាន
ពិន្ទុខ្ពស់បំផុតគឺ5642។ បន្ទាប់មក HTC One S (ប្រើ chip Qualcomm Snapdragon dual-core និង
One X (chip quad-core Nvidia Tegra 3)។ ទូរស័ព្ទស៊េរីខ្ពស់Xperia S របស់Sony ឈរលំដាប់ជិត
ក្រោយគេ បន្ទាប់ពីGalaxy S II។

Smartphone Samsung Galaxy ថ្មី នៅតែឈរលំដាប់លើគេនៃតារាងក្នុងការពិសោធន៏SunSpider។
HTC One S ទោះប្រើchip dual-core តែនៅមានល្បឿនលឿនជាងOne X (quad-core)។

Galaxy S III បង្ហាញពីភាពអស្ចារ្យរបស់ខ្លួនក្នុងការវាស់សមត្ថភាពបើកweb BrowserMark ដែល
ទទួលបានពិន្ទុជិត17.000 ច្រើនជាងពីរដងបើប្រៀបជាមួយ iPhone 4S និង Xperia S។

Galaxy S III មានសមត្ថភាពប្រើប្រាស់ក្រាហ្វិក3D លឿនជាងជិតពីរដងបើប្រៀបជាមួយHTC One S
និង One X។

ដោយ៖ nano
ប្រភព៖ VE


Tags: Galaxy S III samsung smartphone hightech