ភ្នំពេញ៖ សាលារាជធានីភ្នំពេញ សូមជំរាបជូនដឹងដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ
អ្នកឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ
មេត្តាជ្រាបថា៖ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១២ វេលាម៉ោង ០៨: ០០ ព្រឹក នៅសួនច្បារមុខ
វត្តឧណ្ណាលោម ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ សាលារាជធានីភ្នំពេញ នឹងធ្វើពិធី
សម្ពោធឆ្លងរូបសំណាក តេជោមាស តេជោយ៉ត ក្រោមអធិបតីភាព លោកជំទាវ ម៉ែន សំ
អន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង
អធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក
រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ដើម្បីរំលឹកដល់គំរូវីរភាពនៃមេទ័ពខ្មែរ ដែលមានថ្វីដៃខ្លាំងពូកែ ហើយបានតស៊ូយ៉ាងមោះមុត
បង្រ្កាបសត្រូវឈ្លានពាន ការពារទឹកដី ការពារជាតិមាតុភូមិដើម្បីទុកឱ្យកូនខ្មែរជំនាន់ក្រោយ
បានស្គាល់ និងចងចាំ។ នៅក្នុងឱកាសនេះ ក៏មានពិធីរាប់បាតព្រះសង្ឈចំនួន ៦៩អង្គ ហើយ
នៅវេលាម៉ោង ១៩: ០០ យប់ នឹងមានពិធីបាញ់កំាជ្រួច ដើម្បីអបអរសាទរផងដែរ។
អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជ
ការ និងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ មេត្តាជ្រាប និងអញ្ជើញទៅចូលរួមក្នុងពិធី
ខាងលើឱ្យបានច្រើនកុះករ៕
ដោយ៖ វណ្ណៈ
ប្រភព៖ សេចក្តីជូនដំណឹងសាលារាជធានីភ្នំពេញ