ព័ត៌មានកីឡាអន្តរជាតិ ៖ ច្រើនគ្នាដល់ទៅ ៧នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីកាម៉េរ៉ាទូរទស្សន៍ យក្សបានបាក់រលំធ្លាក់ដល់ដី នៅឯសួនឧទ្យាន Rio Olympic Park កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបើ យោងតាមការគូសបញ្ជាក់ពីអ្នកនាំពាក្យ។
កាម៉េរ៉ាខ្មៅ ដែលត្រូវបានគេស្គាល់ថា ជាកាម៉េរ៉ាពីងពាងយក្ស ប្រើសម្រាប់ផ្តិតយករូបភាពទាំងស្រុង ពីសួនឧទ្យាន Rio Olympic Park បានបាក់រលំនិងធ្លាក់ចុះដល់ដី នៅខាងក្រៅ ទីលានប្រកួតកីឡា បាល់បោះ ។ ប្រភពសារព័ត៌មានចេញផ្សាយអោយដឹងថា ជនរងគ្រោះ ៧នាក់ បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយពីទទួលរងនូវការបាក់រលំដ៏កម្រមួយនេះ តែជាសំណាងល្អពុំមានជនរងគ្រោះ ណាមួយរបួសដល់ស្លាប់បាត់បង់ជីវិតនោះទេ។
Olympic Broadcasting Services (OBS) ធ្វើការសិក្សាស្រាវជ្រាវអោយដឹងថា ទម្ងន់នៃប្រព័ន្ធកាម៉េរ៉ា យក្សនោះធ្ងន់ខ្លាំង ដូច្នេះវាអាចនឹងនាំមកនូវហានិភ័យ ចឹងតែមុនកើតហេតុ ក្រុមការងារក៏បានសំរេច ជម្លៀសមនុស្សចេញពីទីនោះ ខណៈបំពាក់ខ្សែកាបទ្រទម្ងន់កាម៉រ៉ាយក្សនោះ។ មិនយូរប៉ុន្មាន កាម៉េរ៉ា យក្សក៏បានបាក់រលំធ្លាក់ចុះតែម្តង ខណៈខ្សែកាបមិនអាចទ្រាំទ្រទម្ងន់បាននេះបើយោងតាមសម្តីអ្នក នាំពាក្យកម្មវិធីប្រកួតកីឡាអូឡាំពិត Rio 2016 ទៅដល់សារព័ត៌មាន AFP ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន