ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
wsj ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹង
ថា ក្រុមហ៊ុន Danone SA និងក្រុមហ៊ុន Coca-Cola Co ដែលជាក្រុមហ៊ុនសាខាចែកចាយ
ផលិតផលទឹកដោះគោបន្ត ត្រូវបានរកអោយឃើញថា បានប្រកាសចេញផ្សាយប្រមូល
ផលិតផលទឹកដោះត្រលប់មកវិញ បន្ទាប់ពីក្រុមហ៊ុនដ៏ធំរបស់ប្រទេសញ៉ូវសេឡេន Fonte-
rra Co-Operative Group Ltd បានចេញសេចក្តីប្រកាសអាសន្នអោយដឹងថា ម្សៅទឹកដោះ
គោរបស់ពួកគេអាចនឹងមានសារធាតុបាក់តេរី បង្កជាហានិភ័យ ពុល នឹងអាចស្លាប់បាត់
បង់ជីវិតថែមទៀតផង។
ក្រុមហ៊ុន Fonterra បានរាយការណ៍កាលពីព្រឹកថ្ងៃសៅរ៍ ដោយផ្តោតទៅលើ "បញ្ហាគុណ
ភាព" ពោលគឺ មានបញ្ហាទៅលើប្រូតេអ៊ីន ដែលក្រុមហ៊ុនបានផលិតឡើងកាលពីខែឧសភា
ឆ្នាំ ២០១២ ។ ជារួមប្រូតេអ៊ិនម្សៅទឹកដោះគោ (whey protein ) មានដល់ទៅជាង៤២ តោន
ដែលជាគ្រឿងផ្សំចម្បង ត្រូវបានចូលរួមផលិត។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្រុមហ៊ុនផលិតម្សៅទឹកដោះគោ Font-
erra ដ៏ធំរបស់ប្រទេសញ៉ូវសេឡេនមួយនេះ បានចេញសេចក្តីថ្លែងការណ៍បែបនេះជាចល
ករ ជំរុញអោយក្រុមហ៊ុនចែកចាយបន្តធ្វើការប្រមូលត្រលប់មកវិញនូវផលិតផល (Recall)
ដែលនៅក្នុងនោះ ប្រទេសដែលពាក់ព័ន្ធចម្បងបំផុត រួមមាន ៧ ប្រទេស ដូចជាប្រទេស
ញ៉ូវសេឡេន ថៃ ចិន វៀតណាម អូស្រ្តាលី ម៉ាឡេស៊ី និងប្រទេសអារ៉ាប់ប៊ីសាអ៊ូ ឌីដ (Saudi
Arabia) ។ នៅក្នុងនោះ ម្សៅទឹកដោះគោដែលត្រូវបានប្រមូលត្រលប់ទៅវិញរួមមានដូចជា
ម្សៅទឹកដោះគោម៉ាក Nutricia Karicare ជាដើម។
គួររំឭកផងដែរថា បើយោងតាមសម្តីលោក Gary Romano ជាប្រធានក្រុមហ៊ុនផលិតម្សៅ
ទឹកដោះដ៏ធំមួយនេះ អោយដឹងថា បើទោះជាមិនទាន់មានករណីអវិជ្ជមានបានកើតឡើង
ក៏ដោយ ការប្រមូលត្រលប់មកវិញនូវម្សៅទឹកដោះគោត្រូវបានធ្វើឡើងជាបន្ទាន់ ដើម្បីធា
នាអោយបាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់
ដោយ ៖ ពិសី
ប្រភព ៖ wsj