ការចាប់ផ្ដើមចេញធ្វើអាជីវកម្ម មិនមែនជារឿងសាមញ្ញនោះទេ អ្នកអាចជួបប្រទះនឹង
កំហុសទាំង ៧ ខាងក្រោម ប្រសិនមិនបានសិក្សាអោយបានច្បាស់លាស់។
ខាងក្រោមនេះគឺជាកំហុស ដែលអ្នកត្រូវតែចៀសវាងនៅពេលអនុវត្តគម្រោងអាជីវកម្មឯកជន
របស់អ្នក ៖
អ្នកព្រួយបារម្ភពីឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ច
ក្នុងខណៈពេលដែលមានអ្នករកស៊ីជាច្រើនមានការភ័យខ្លាចចំពោះហនិភ័យ ឬវិបត្តិសេដ្ឋកិច្ចនោះ
ក្រុមហ៊ុនមួយចំនួនបែរជាយល់ថា នេះគឺជាឱកាសល្អសម្រាប់ពួកគេ។ ការចាប់ផ្ដើមបើកអាជីវកម្ម
ឯកជននៅពេលនោះ អ្នកនឹងមានផលប្រយោជន៍មួយចំនួនដូចជា ប្រាក់ចំណាយអាចនឹងតិចជាង
ធម្មតា ដោយសារតែក្រុមអ្នកផ្គត់ផ្គង់ និងដៃគូរកស៊ីត្រៀមខ្លួនជានិច្ចក្នុងការជជែកពីការបញ្ចុះតម្លៃ។
លោក Terry Shearer CEO របស់ទំព័រ Organizer.com បានបកស្រាយថា ៖ បើទោះជាសេដ្ឋកិច្ច
ធ្លាក់ចុះ អ្នកទាំងអស់គ្នាក៏ត្រូវការទិញ ឬជួលសេវាកម្មសម្រាប់គ្រួសារខ្លួន ដោយតម្លៃទាបជាង
មុន។ ដូច្នេះ អ្នកក៏នៅតែមានសង្ឃឹមច្រើន។
អ្នកគិតថា អោយតែមានគំនិតអាជីវកម្មគឺគ្រប់គ្រាន់
មនុស្សជាច្រើនតែងចាប់ផ្ដើមរកស៊ីដោយមានគោលដៅទូទៅ ពួកគេមិនបានធ្វើគម្រោងលំអិតដែល
អាចនាំមកនូវប្រសិទ្ធិភាពនោះទេ។
នៅក្នុងកាលៈទេសៈសេដ្ឋកិច្ចកំពុងមានភាពលំបាកបែបនេះ គម្រោងអាជីវកម្មច្បាស់លាស់ យុទ្ធ
សាស្ដ្រវាយតម្លៃអតិថិជន បញ្ចេញតារាងតម្លៃ ធ្វើការផ្សព្វផ្សាយជាដើម គឺជាប្រការសំខាន់ជាង
ពេលណាៗទាំងអស់។
ក្រៅពីនេះ អ្នកក៏ត្រូវកំណត់នូវចំណុចពិសេស និងភាពដោយឡែកពីគូប្រជែង នៅក្នុងគម្រោង
អាជីវកម្មរបស់ខ្លួន។
អាជីវកម្មច្រើនប្រភេទ
ប្រការខាងលើនេះ អាចនឹងសមស្របលុះណាតែក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកបានដំណើរការដល់
ចំណុចល្អណាមួយ។ រីឯនៅក្នុងពេលចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវកំណត់នូវមុខរបរជាក់លាក់ ដែល
អ្នកពិតជាចង់ធ្វើ។
មុខរបរច្រើនក៏ធ្វើអោយអ្នកមានការលំបាកក្នុងការទទួលខុសត្រូវលើការងារច្រើនយ៉ាងដោយខ្លួន
ឯងផ្ទាល់ផងដែរ។
ឆាប់ទទួលសម្ពាធហិរញ្ញវត្ថុ
ការបង្កើតអាជីវកម្មដោយខ្លួនឯង ទាមទារអោយមានដើមទុនគ្រប់គ្រាន់។ អ្នកត្រូវតែត្រៀមកម្លាំង
កាយ និងកម្លាំងចិត្តអោយបានល្អ ព្រោះថា នៅក្នុងការរកស៊ី អ្នកអាចនឹងជួបបញ្ហាជាច្រើន ក្នុងនោះ
បញ្ហាខ្វះដើមទុន ឬការខាតបង់ទាំងស្រុងគឺជាប្រការគួរអោយខ្លាចក៏ពិតមែន ប៉ុន្ដែ អ្នកមិនត្រូវបង្កើត
សម្ពាធដល់ខ្លួនឯង ដោយសារបញ្ហាហិរញ្ញវត្ថុ ឬចុះចាញ់ខណៈពេលដែលអ្នកមិនទាន់បានចាប់ផ្ដើម
ពិតប្រាកដនោះទេ។
អ្នកអាចស្វែងរកប្រភពទុនពីខាងក្រៅ និងពិចារណាទៅលើវិធីសាស្ដ្រនៃការធ្វើពាណិជ្ជកម្មដែលត្រូវ
ចំណាយទាប ដូចជាធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធើរណែតជាដើម។
ផ្ដោតទៅលើតែផលិតផល/សេវាកម្មប៉ុណ្ណោះ
ទន្ទឹមនឹងផលិតផល/សេវាកម្មពិសេស អ្នកត្រូវបង្កើតគម្រោងទីផ្សារមួយ ដែលប្រកបដោយភាព
ទូលំទូលាយ ដើម្បីទាក់ទាញអតិថិជន ព្រោះថា ពួកគេនឹងមិនមករកអ្នកដោយខ្លួនឯងនោះទេ។
ការជ្រើសរើសមធ្យោបាយផ្សព្វផ្សាយពាណិជ្ជកម្មដែលមានប្រសិទ្ធិភាពគឺជារឿងចាំបាច់។
មិនមានគោលដៅច្បាស់លាស់នៅពេលចាប់ផ្ដើម
ការចាប់ផ្ដើមបង្កើតអាជីវកម្មផ្ទាល់ខ្លួន អាចនឹងមានភាពងាយស្រួល ដូចជាបង្កើតហាងលក់ទំនិញ
តាមអ៊ីធើរណែត ឬស្មុគស្មាញជាងនេះនោះ ដូចជាការបង្កើតផលិតផល/សេវាកម្មថ្មី វាទាមទារ
អោយមានការស្រាវជ្រាវ និងដំណើរការដោយប្រុងប្រយ័ត្ន។
បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកក៏ត្រូវតែធ្វើគម្រោងអោយបានច្បាស់លាស់។
ភ័យខ្លាចពីការបរាជ័យ
នេះ ហែលជាការព្រួយបារម្ភធំបំផុតរបស់អ្នកនៅពេលចាប់ផ្ដើមធ្វើអាជីវកម្ម។ ប៉ុន្ដែអ្នកត្រូវដឹងថា មហាសេដ្ឋីទាំងឡាយដូចជា Henry Ford, Bill Gates, និង Steve Jobs ជាដើម គឺសុទ្ធតែត្រូវឆ្លង
កាត់បរាជ័យរាប់មិនអស់នៅមុនពេលពួកគេទទួលបានជោគជ័យ។
ប្រការសំខាន់បំផុត មិនមែនជោគជ័យ ឬបរាជ័យនោះទេ ប៉ុន្ដែ វាជាបទពិសោធ និងការធ្វើអោយក្ដី
ស្រម័យរបស់ខ្លួនក្លាយជាការពិត និងយកបទពិសោធទាំងនោះមកធ្វើជាមេរៀន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD