CamNews

ទូរស័ព្ទ 

Galaxy S7 edge ជិតមានពណ៌ថ្មីមួយទៀតគឺ ខៀវផ្ទៃមេឃរបស់ Galaxy Note 7

Samsung បានធ្វើការណែនាំ Galaxy Note 7 ជាមួយនឹងពណ៌ថ្មីស្រឡាងមួយ នោះគឺពណ៌ខៀវផ្ទៃ​មេឃ (blue coral)។ ពណ៌ថ្មីនេះ បានក្លាយទៅជាពណ៌ដែលគែស្រឡាញ់ចូលចិត្តច្រើន យ៉ាងឆាប់​រហ័ស នៃ ម៉ូដែលត្រកូល Note។

ថ្មីៗនេះ នៅពេលដែល Note 7 ត្រូវបានក្រុមហ៊ុនប្រកាសឈប់ផលិត ហើយអ្នកប្រ់ប្រាស់ត្រូវយក​ស្មាត ហ្វូនមកប្តូរ យកប្រាក់វិញ Samsung បានជុំរុញយ៉ាងខ្លាំង នូវសង្វាក់ផលិតម៉ូដែល Galaxy S7 ដើម្បី បំពេញនូវអ្វីដែលបានបាត់បង់ ជាមួយនឹង Note 7។

មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមហ៊ុនថែមនៅមានចេតនា ចង់បំពេញបន្ថែមនូវពណ៌ ខៀវផ្ទៃមេឃរបស់ Note 7 ទៅលើបណ្តាម៉ូដែល S7 edge ជាមួយនឹងក្តីសង្ឃឹមថា នឹងទទួលបានការចាប់អារម្មណ៍ច្រើនពី​សំណាក់​អ្នកប្រើប្រាស់ ជាពិសេសអ្នកដែលប្រើប្រាស់ម៉ូដែល Note ពីមុន។

ថ្មីៗនេះ រូបភាពចចាអារ៉ាមរបស់ផលិតផលនេះ បានលេចចេញនៅលើអ៊ីនធឺណេត។ ជាក់ស្តែង​បណ្តា​សំបក​ក្រោយ​ស្មាតហ្វូន S7 edge មានពណ៌ខៀវផ្ទៃមេឃ ហើយមានភ្ជាប់មកជាមួយឡូហ្គោ Verizon និង​ត្រូវបាន​ផលិតនៅប្រទេសវៀតណាម នេះបើតាមការឲ្យដឹងពីគេហទំព័រ Sammobile។ ប្រភព​ព័ត៌មាន​​​​នេះ បានឲ្យដឹងបន្ថែមថា S7 edge ពណ៌ខៀវផ្ទៃមេឃ នឹងដាក់លក់ដំបូងគេ នៅសហរដ្ឋអាមេរិច បន្ទាប់​មកនឹងដាក់លក់ នៅតាមបណ្តាទីផ្សារប្រទេសផ្សេងៗទៀត តាមក្រោយ៕

- អ្នកស្មោះស្ម័គ្រនឹង Note 7 ប្តេជ្ញាមិនប្រគល់ស្មាតហ្វូន ឲ្យក្រុមហ៊ុនវិញទេ៖ “បើចង់បាន Note 7 វិញ Samsung ត្រូវរំលងសាកសពខ្ញុំសិន"
- Samsung នឹងកំទេចចោលទាំងអស់ នូវបណ្តា Galaxy Note 7 ដែលបានប្រមូលចូលវិញ ទាំងលើកទី១ និងលើកក្រោយនេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, Zing


Tags: Galaxy S7 edge Blue coral color Galaxy Note 7 Samsung Smartphone Hightech