បច្ចុប្បន្ន បណ្តាអ្នកប្រើប្រាស់ Galaxy Note 7 ទាំងអស់ (ទាំងមិនទាន់ប្តូរ និងបានប្តូរថ្មី) សុទ្ធតែត្រូវ ក្រុមហ៊ុន ស្នើសុំប្រមូលចូល និងប្រគល់ជាប្រាក់ឲ្យវិញ បន្ទាប់ពីការសម្រេចចិត្តឈប់ផលិត និងដាក់ លក់ជារៀងរហូត នូវកំពូលស្មាតហ្វូនរបស់ Samsung មួយនេះ។
ដូច្នេះប្រិយមិត្តអ្នកអាន មានចម្ងល់ទេថា បណ្តា Note 7 ទាំងអស់ នឹងត្រូវបាន Samsung ដោះស្រាយយ៉ាងណា បន្ទាប់ពីប្រមូលចូលវិញ?
យោងតាមប្រភពព័ត៌មានពី Sammobile, អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Samsung បានកំណត់បញ្ជាក់ ឲ្យដឹងថា ក្រុមហ៊ុននឹងមិនអនុវត្តនូវវិធានការណ៍ ធ្វើការជួសជុល ឬដោះយកបណ្តាគ្រឿងគ្រៅនៅក្នុង Note 7 មកប្រើប្រាស់នោះទេ។ ជំនួសមកវិញ ក្រុមហ៊ុននឹងអនុវត្តបណ្តាវិធានការណ៍ពិសេស ដើម្បី ដោះស្រាយ (កំទេចចោល) បណ្តាឧបរកណ៍ខាងលើនេះ (Note 7 ដែលប្រមូលចូលវិញ) ទាំងអស់ តែម្តង។
ដូច្នេះនឹងមិនមានឧបករណ៍គ្រឿងផ្សំណាមួយ ដែលបំពាក់នៅក្នុងបណ្តា Note 7 ត្រូវបានយកប្រើ ប្រាស់ ឬជួសជុល ដើម្បីយកមកប្រើ បំពាក់នៅក្នុងឧបករណ៍ដទៃផ្សេងទៀតទេ រាប់ទាំងពួកវានៅ ដំណើរការបាន និងជាបណ្តាបច្ចេកវិទ្យាទំនើបៗចុងក្រោយ ក៏ដោយ។ ការកំទេច Note 7 នឹងត្រូវបាន អនុវត្តយ៉ាងហ្មត់ចត់ មានជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីធានាការពារ បញ្ហាដែលពាក់ព័ន្ធនឹង បរិស្ថាន៕
- Samsung អាចបាត់បង់អស់ប្រាក់ចំនួន ១៧ពាន់លានដុល្លារ ព្រោះ Galaxy Note 7
- Samsung បានផ្ញើប្រអប់ និងស្រោមដៃមួយគូ ដល់អ្នកប្រើ Galaxy Note 7 ដែលបានទិញពីក្រុមហ៊ុន (មានវីដេអូ)
ប្រែសម្រួល៖ មង្គល
ប្រភព៖ Sammobile, veview