CamNews

កីឡាអន្តរជាតិ 

អាមេរិក និងចិន នៅតែឈ្នះមេដាយនាំមុខគេក្នុង Rio 2016 ខណៈការប្រកួតនៅសល់ ៨ថ្ងៃទៀតប៉ុណ្ណោះ

(ក្រុងរីយ៉ូ)៖ ក្រុមអត្តពលិកនៃប្រទេសអាមេរិក និងចិន នៅតែបន្តនាំមុខកំពូលតារាងដាច់ដដែល ពីការឈ្នះមេដាយនៅ Rio Olympic 2016 បានច្រើនជាងគេ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី១៣នេះ។

គេហទំព័រផ្លូវការ Rio 2016 បានបង្ហាញថា អត្តពលិករបស់ប្រទេសមហាអំណាចអាមេរិក បន្តនាំមុខគេដាច់ដដែល ដែលឈ្នះមេដាយកើនរហូតដល់ ៤១គ្រឿង មានមេដាយមាស១៦ ប្រាក់១២ និងមេដាយសំរឹទ្ធ១៣គ្រឿង គ្រាដែលចិន បន្តឈរនៅលេខ២ ដដែលដោយឈ្នះបានមេដាយ ៣៦គ្រឿង និងជប៉ុនលេខ៣ ឈ្នះមេដាយ២៥គ្រឿង។

គ្រប់អត្តពលិកមកពីបណ្តាប្រទេសនានានៅមានឱកាសប្រកួតប្រជែងដណ្តើមមេដាយតែ ៨ថ្ងៃទៀតប៉ុណ្ណោះ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ គ្រាដែលកម្ពុជា នៅពុំទាន់ឈ្នះមេដាយ១គ្រឿងនៅឡើយទេ តែនៅសល់កីឡា៣ប្រភេទទៀតមិនទាន់ប្រកួត រួមមានកីឡាបោកចំបាប់ កីឡាអត្តពលកម្ម និងកីឡាតេក្វាន់ដូ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rio 2016