ប្រភពជាច្រើនដែលទាក់ទងនឹង Apple បានអះអាងថា iPhone អាចនឹងត្រូវបានដំឡើង
អេក្រង់របស់វាឡើងដល់ ៤,០៨ inch ជាមួយនឹងរីសូលូសឹនគឺ ១១៣៦ x ៦៤0 pixel និងតាម
អត្រា ១៦:៩។
Mingchi Kuo អ្នកវិភាគនៅ KGI បានវិភាគទៅលើប្រភពព័ត៌មានខាងលើ និងបានប្រកាសថា
Apple គ្រោងនឹងបញ្ចេញ iPhone គំរូថ្មី លំដាប់ខ្ពស់មួយ ធៀបទៅនឹងកំណែចាស់ នៅចុងឆ្នាំ
នេះ ដោយពួកគេប្ដូរអេក្រង់ពី ៣,៥ inch(៤:3pixel) ទៅ ៤ inch(១៦:៩pixel)។
លោក Mingchi Kuo សរសេរថា ៖ "យើងសង្ឃឹមថា iPhone 5 នឹងត្រូវបានបំពាក់អេក្រង់ IPS
បច្ចេកវិទ្យា in-cell មានទំហំ ៤,៨ inch នឹងមានរីសូលូសឹនឡើងដល់ ១១៣៦ x ៦៤០ pixel" ។
Mingchi Kuo សន្និដ្ឋានថា Apple នឹងមិនប្រើប្រាស់ប្រភេទអេក្រង់ដែលមានទំហំប្រហែល
៤,៣ inch នោះទេ ដោយសារតែ ទំហំនេះអាចនឹងធ្វើអោយអ្នកប្រើប្រាស់មានការលំបាកក្នុង
ការប្រើម៉ាស៊ីននេះដោយដៃម្ខាង។ ការវិភាគរបស់លោក Mingchi Kuo ក៏បានបង្ហាញថា ប្រសិនគេប្រើអេក្រង់ទំហំ ៤,៣ នោះវានឹងទាមទារអោយមានថ្មដែលមានថាមពលខ្ពស់ផង
ដែរ។
មុននេះ លោក Mingchi Kuo ក៏ធ្លាប់និយាយដែរថា Apple អាចនឹងប្រើថ្មដែលមានថាមពល
ប្រមាណជា ១៤០០mAh ដូចទៅនឹងថ្មរបស់ iPhone 4S ។ រីឯការបង្កើនប្រវែងបណ្ដោយ
រក្សាប្រវែងទទឹង របស់អេក្រង់នឹងកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។ វានឹងផ្ដល់
រូបភាពបានច្បាស់ និងងាយស្រួលចុចជាងមុន។
ការព្យាករណ៍របស់អ្នកវិភាគ Mingchi Kuo ស្ដីពីអេក្រង់របស់ iPhone ជំនាន់ទី ៦
Mingchi Kuo បានព្យាករណ៍ថា ក្នុងឆ្នាំ ២០១២នេះ iPhone ជំនាន់ថ្មីនឹងត្រូវលក់ចេញ ចាប់
ពី ៦៥លានគ្រឿង ដល់ ៧០លានគ្រឿង។ iPhone ជំនាន់ថ្មីនេះ នឹងត្រូវបានបង្ហាញខ្លួននៅ
រដូវស្លឹកឈើជ្រុះឆ្នាំនេះ បើទោះមានការសន្និដ្ឋានខុសគ្នាថា វានឹងត្រូវបង្ហាញខ្លួននៅខែកញ្ញា
ឬតុលា៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ AppleInsider